ក្រុម​តា​លី​បង់​និយាយ​ថា ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​ពួកគេ​អាច​បង្ក​ការ​ប៉ះពាល់​ជា​សកល​

2021/11/01 07:09:20 pm        386

​អាហ្វហ្គានីស្ថាន៖ ក្រុម​តា​លី​បង់​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​កាលពី​ចុង​សប្ដាហ៍​នេះ ​ឲ្យ​ទទួលស្គាល់​រដ្ឋាភិបាល​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​និយាយ​ថា ​ការ​បរាជ័យ​ក្នុង​ការ​ទទួលស្គាល់​នេះ និង​ការ​បន្ត​បង្កក​មូលនិធិ​បរទេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថាននឹង​នាំ​ឲ្យ​មាន​បញ្ហា ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេថែមទាំង​សម្រាប់​ពិភពលោក​ទៀត​ផង​។​

​គ្មាន​ប្រទេស​ណាមួយ​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​តា​លី​បង់​ជា​ផ្លូវការ​នៅឡើយ​ទេ ចាប់តាំងពី​ក្រុម​បះបោរ​មួយ​នេះ​បាន​កាន់កាប់​ប្រទេស​កាលពី​ខែសីហា ខណៈដែល​ទ្រព្យសម្បត្តិ និង​មូលនិធិ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅក្រៅ​ប្រទេស​ក៏ត្រូវ​បាន​បង្កក​ផងដែរ បើទោះបីជា​ប្រទេស​នេះ​ប្រឈមនឹង​វិបត្តិ​សេដ្ឋកិច្ច និង​មនុស្សធម៌​ធ្ងន់ធ្ងរ​ក៏ដោយ​។ ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់លោក Zabihullah Mujahid បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​សារ​របស់​យើង​ផ្ញើ​ទៅកាន់​សហរដ្ឋអាមេរិក​គឺ ប្រសិនបើ​ការមិនទទួលស្គាល់​នៅតែ​បន្ត បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​បន្តវា​គឺជា​បញ្ហា​នៃ​តំបន់ ហើយ​អាច​ក្លាយជា​បញ្ហា​សម្រាប់​ពិភពលោក។​ ​លោក​ថា មូលហេតុ​ដែល​តា​លី​បង់ និង​អាមេរិក​កើតសង្គ្រាម​កាល​ពី​កន្លងទៅ ក៏​ព្រោះតែ​ភាគី​ទាំងពីរ​ពុំមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។​

​សហរដ្ឋអាមេរិក​បាន​ឈ្លានពាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ២០០១ បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០០១ បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់​នៅពេល​នោះ បាន​បដិសេធ​មិន​ប្រគល់​មេដឹកនាំ​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​លោក Osama bin Laden ឲ្យ​ទៅ​សហរដ្ឋអាមេរិក​។​ ​រដ្ឋមន្ត្រីការបរទេស​ចិនលោក Wang Yi បាន​ជួប​ក្រុមមន្ត្រី​តា​លី​បង់​នៅក្នុង​ប្រទេស​កាតា​កាលពី​សប្ដាហ៍​មុន។ លោក Mujahid បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​កា​រដឹកជញ្ជូន និងផ្ដល់​ការនាំចេញ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅកាន់​ទីផ្សារ​របស់​ចិនតាមរយៈ​ប្រទេស​ជិតខាងប៉ា​គី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm