ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងផ្ដល់កាដូជូនកុមារនៅអង្គការផ្ទះបាយកុមារ

2024/12/22 06:08:05 pm        260

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ សម្រាប់ពិធីបុណ្យណូអ៊ែល។ នេះជាលើកទី ៤ ក្នុងឆ្នាំ ២០២៤នេះ ដែលឯកឧត្តម ហ៊ុន ម៉ានី បានឆ្លៀតពីភាពមមាញឹកនៃការងារ ដើម្បីទៅជួបកុមារអង្គការផ្ទះបាយកុមារ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកាដូពីសប្បុរសជនជូនកុមារ នៅអង្គការផ្ទះបាយកុមារជាថ្មីនៅថ្ងៃនេះ។ វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានជាវត្តមានសមាជិកគ្រួសាររបស់កុមារនៅ ផ្ទះបាយកុមារ។ ភាពស្និទ្ធស្នាលបានបង្ហាញយ៉ាងច្បាស់ តាមរយៈស្នាមញញឹមរបស់កុមារ និងពាក្យសម្ដីពោលឡើង ដោយហៅ ឯកឧត្តម ហ៊ុន ម៉ានី ជាប៉ាចេញពីមាត់កុមារគ្រប់រូប។

ក្រោយទទួលបានការស្វាគមយ៉ាងកក់ក្ដៅបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានក្រើនរម្លឹកទៅកាន់កុមារគ្រប់រូបឱ្យប្រឹងប្រែងរៀនសូត្រជាចាំបាច់ និងចៀសឆ្ងាយពីសកម្មភាពណាមួយដែលសង្គមមិនទទួល។ ឯកឧត្តមលើកឡើងដែរថា ក្នុងនាម ឯកឧត្តម ជាប៉ា របស់កូនៗ គឺនឹងបន្តជួប និងគាំទ្រជួយរៀងរាល់ឆ្នាំ។ ជាក់ស្ដែងសម្រាប់ឱកាសជួបនាថ្ងៃនេះ ក៏មានសប្បុរសជនបានចូលរួមជួយជាថវិកា បានជាង ១ម៉ឺនដុល្លារ រួមទាំងអង្ករមួយចំនួនសម្រាប់ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ក្នុងការផ្គត់ផ្គង់គាំទ្រជួយដល់កុមារជាច្រើនផងដែរ។

ជាធម្មតារៀងរាល់ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានី តែងចុះមកសួរសុខទុក្ខ និងនាំយកកាដូជូនកុមារនៅ អង្គការផ្ទះបាយកុមារ ២ដងក្នុង ១ឆ្នាំ គឺក្នុងឱកាសថ្ងៃសិទ្ធិកុមារ និងឱកាសបុណ្យណូអ៊ែល។ សម្រាប់ឆ្នាំ ២០២៤នេះវិញ ឯកឧត្តម បានអញ្ជើញមក អង្គការផ្ទះបាយកុមារចំនួន ៤លើក រួមមានឱកាសថ្ងៃ សិទ្ធិកុមារ ១មិថុនា ការអញ្ជើញផ្ដល់ការថតរូបជាមួយកុមារគ្រប់រូបទុកជាអនុស្សាវរីយ៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ការជួបជាមួយអាណាព្យាបាលកាលពីថ្ងៃទី ១២ ខែធ្នូ និងការជួបជាមួយកុមារក្នុងការផ្ដល់ជូនកាដូនាពេលនេះ។

អង្គការផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភដល់កុមារ នាពេលព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែលមិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះ។ កុមារអាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ។ អង្គការមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១១ ហើយបានបន្តបេសកកម្មការងាររបស់ខ្លួន មកដល់បច្ចុប្បន្ន។អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm