ក្រុមជនអន្តោប្រវេសន៍ម៉ិកស៊ិករាប់ពាន់នាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិកបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេក្នុងប្រទេសម៉ិកស៊ិកវិញសម្រាប់ថ្ងៃឈប់សម្រាកចុងឆ្នាំ ដោយមិនមានការរារាំងដោយភាពតានតឹងផ្នែកនយោបាយជុំវិញបញ្ហាអន្តោប្រវេសន៍ និងការគំរាមកំហែងនៃការនិរទេសដោយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump។

ក្រុមជនអន្តោប្រវេសន៍ម៉ិកស៊ិកមកពីផ្នែកផ្សេងៗនៃសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នានៅទីក្រុងព្រំដែន Nuevo Laredo កាលពីថ្ងៃព្រហស្បតិ៍ ១៩ធ្នូ ដើម្បីរៀបចំក្បួនរថយន្ត គោលបំណងរារាំងការវាយប្រហារ និងការចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេដែលមានចម្ងាយជាង ១.០០០គីឡូម៉ែត្រ។

យោងតាមអាជ្ញាធរម៉ិកស៊ិក ក្បួនរថយន្តនេះមានជនអន្តោប្រវេសន៍ម៉ិកស៊ិកជាង ២០.០០០នាក់ នាក់ត្រឡប់ទៅកន្លែងកំណើតរបស់ពួកគេវិញ ដើម្បីអបអរថ្ងៃឈប់សម្រាកចុងឆ្នាំ ទោះមានគោលនយោបាយអន្តោរប្រវេសន៍ដ៏តានតឹងរវាងប្រទេសទាំងពីរក៏ដោយ។
នៅទីក្រុង Jalpan de Serra ដែលជាទីក្រុងមួយនៅភាគខាងជើងនៃរដ្ឋ Queretaro និងជាជម្រករបស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់រស់នៅក្នុងសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ដែលវិលត្រឡប់មកវិញត្រូវបានស្វាគមន៍ស្របពេលមានការទន្ទឹងរង់ចាំដ៏រីករាយនៃការប្រារព្ធពិធីបុណ្យណូអែល៕