នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ និងនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ-ខេត្តកំពត បាននាំយកសម្ភារបរិក្ខាសិក្សា មានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីនឯកសារ សៀវភៅ និងធ្នើរសម្រាប់ដាក់សៀវភៅ ទៅជូនបណ្ណាល័យនៃវិទ្យាល័យទូកមាស ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត សម្រាប់សិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវបន្ថែម ៕









