ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់យុវជនមុននឹងធ្វើអ្វីមួយត្រូវគិតពីប្រយោជន៍ជាតិជាធំ

2024/12/22 01:08:33 pm        296

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំដាស់តឿនទៅដល់យុវជនទាំងអស់ មុននឹងធ្វើនូវអ្វីមួយ ត្រូវគិតឲ្យបានច្បាស់លាស់ មិនធ្វើឲ្យប៉ះពាល់ដល់ខ្លួន សង្គម គឺត្រូវគិតពីប្រយោជន៍ជាតិជាធំ។

 នៅក្នុងវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា យុវជនត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ចេះកំណត់គោលដៅ ត្រូវធ្វើអ្វីដែលគួរធ្វើ មិនត្រូវធ្វើអ្វីដែលមិនគួរធ្វើ ហើយប៉ះពាល់សង្គមជាតិ គឺយុវជនត្រូវតែខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ជាតិ ។

 ឯកឧត្តមបានបន្តថា មួយវិញទៀត យុវជនត្រូវចង់ចាំនូវបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការការពារឲ្យបាននូវសុខសន្តិភាព ដែលសម្ដេច និងថ្នាក់ដឹកនាំ រួមទាំងយុទ្ធជន យុទ្ធនារីបានពុះពារគ្រប់ឧបសគ្គស្វែងរកបាន សម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ គឺរួមគ្នាថែរក្សាឲ្យបានស្ថិតស្ថេររៀងទៅ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាជិក សមាជិការ នៃ ស.ស.យ.ក បន្តចូលរួមចែករំលែកនូវធនធាន ឬកម្លាំងស្មារតី ដើម្បីជួយដល់សិស្សនិស្សិតមានជីវភាពខ្វះខាត ក្នុងការជួយឲ្យពួកគេបានបន្តការសិក្សា តាមរយៈការផ្ដល់នូវអាហារូបករណ៍ ឬសម្ភារផ្សេងៗ ។

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ដែលបានចូលរួមក្នុងការងារមនុស្សធម៌ផ្សេងៗ និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាំងពីអាណត្តិមុន បន្តដល់អាណត្តិទី៧នេះ ហើយសូមបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ ។

ឯកឧត្តម លោក ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ថ្លែងថា សហព័ន្ធនេះបាននិងកំពុងបង្កឱកាសឲ្យនិស្សិត បានចូលរួមការងារសង្គម និងការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់ ស.ស.យ.ក មានដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត ។

ឯកឧត្តមបន្តថា បានចូលរួមជួយសង្គ្រោះ ផ្តល់អំណោយ ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយ គ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ជាដើម ជាងនេះទៅទៀតនោះ ក្នុងនាមកែវភ្នែកយុត្តិធម៌ សមាជិកសហព័ន្ធ បានចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីអាណត្តិទី២ ដល់អាណត្តិទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៥។

គួរបញ្ជាក់ថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា( ក្រុម២២) ជាអង្គការក្រៅរដ្ឋាភិបាល ទទួលបានការឯកភាពទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ហៅថា “សមាគមសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា” ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am