ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

2024/12/23 04:27:40 pm        228

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត ,ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់ដល់កូនក្មួយដែលបានប្រឡងជាប់និទ្ទេសអេ សម្រាប់ឆ្នាំ២០២៣ -២០២៤កន្លងទៅនេះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា គឺជា ការវាស់ស្ទង់សមត្ថភាព ប៉ុន្តែមិនប្រាកដថា អ្នកជាប់និទ្ទេសអេ ជាមនុស្សជោគជ័យនោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគត។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់បន្ថែមថា បើកម្ពុជាបន្តស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើននឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលលក្ខខណ្ឌអនុគ្រោះពីប្រទេ សជាច្រើនទៀត។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មុនការដកខ្លួនចេញនេះ ធនាគារពិភពលោកក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយគ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។ ត្រង់ន័យនេះ ក្មួយសិស្សានុសិស្សទាំងអស់ក៏ដូច្នេះដែរ មិនដែលប្រឡងជាប់រហូតដល់ជាប់និទ្ទេសអេ ដោយគ្មានការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ក្រសួងអប់រំគ្មានការដាក់បញ្ចូល​ភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ ខណៈការលើកឡើងរបស់សម្តេចនេះ គឺដើម្បីឆ្លើយតបចំពោះការបំភ្លើស របស់ជនអគតិមួយក្តាប់តូចថា ក្រសួងអប់រំ នឹងដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សានោះ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិ សាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ គឺយើងប្រឹងស្វែងរកសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែង កសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យរៀបចំ កម្មវិធីតាំងពិព័រណ៍សៀវភៅឱ្យបានច្រើន។ សម្ដេចធិបតីក៏បានជំរុញលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងក្មេងៗត្រូវមានទម្លាប់អានឱ្យបានច្រើន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំអាណាព្យាបាល មាតា បិតា គួរជំរុញឱ្យកូនៗ ឬ អ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន។ សម្ដេចធិបតី បន្ថែមថា សៀវភៅទាំងនោះ មិនចាំបាច់តែសៀវភៅដែលបង្ហាញពីចំណេះដឹងជ្រៅជ្រះ នោះទេ សូម្បីតែសៀវភៅរឿងព្រេង សៀវភៅតុក្កតា ក៏ត្រូវជំរុញឱ្យអានផងដែរ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា។ ការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្ដោតអា រម្មណ៍បានល្អ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm