បុគ្គលិកហាងកាហ្វេ Starbucks ពង្រីកការធ្វើកូដកម្មនៅទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក

2024/12/23 07:23:59 pm        209

សហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេជាង ១០.០០០នាក់ ឈ្មោះ វើកឃើ យូណាយធីត (Workers United) បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ (២១ ធ្នូ) ថា បុគ្គលិកនៅហាងកាហ្វេ ស្តារបាក់ស៍ (Starbuck) ដ៏ល្បីជាច្រើនទីតាំង បានពង្រីកកូដកម្មរបស់ពួកគេទៅទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉ក ផងដែរ។

សហជីព Workers United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូដកម្មរយៈពេលប្រាំថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ហើយដំបូងឡើយបានបិទហាងកាហ្វេ Starbucks នៅទីក្រុង ឡូសអែនជើឡេស (Los Angeles) ឈីកាហ្គោ (Chicago) និង ស៊ីអាថល (Seattle) បានពង្រីកបន្ថែមដល់តំបន់ ញូវជើស៊ី (New Jersey) ញូវយ៉ក (New York) ហ្វីឡាឌែលហ្វៀ (Philadelphia) និង សេន លូអ៊ីស (St. Louis)។

ក្រុមហ៊ុន Starbucks បាននិយាយថា ផលរំខានពីកូដកម្មនេះ មិនមានផលប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការរបស់ខ្លួនទេ ដោយសារមានតែហាងមួយចំនួនតូចប៉ុណ្ណោះរបស់សហរដ្ឋអាមេរិក បានរងផលប៉ះពាល់។ គួរបញ្ជាក់ថា Starbucks មានហាងជាង ១១.០០០ទីតាំង នៅសហរដ្ឋអាមេរិក ដោយមានបុគ្គលិកប្រហែល ២០០.០០០នាក់។

កិច្ចពិភាក្សារវាង Starbucks និងសហជីព បានជួបភាពច្របូកច្របល់ជាមួយនឹងបញ្ហាដែលមិនអាចដោះស្រាយបានជុំវិញប្រាក់ឈ្នួល ចំនួនបុគ្គលិក និងកាលវិភាគដ៏មមាញឹក ដែលនាំទៅដល់កូដកម្មនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm