ជប៉ុន៖ នគរបាល និងសាក្សីបាននិយាយថា បុរសម្នាក់ស្លៀកពាក់ឈុតតួអង្គ Joker ហើយកាន់កាំបិតបានចាក់អ្នកដំណើរយ៉ាងហោចណាស់ម្នាក់នៅលើរថភ្លើងក្នុងទីក្រងតូក្យូ មុនពេលចាប់ផ្ដើមដុតភ្លើងបណ្ដាលឲ្យអ្នកដំណើរមួយចំនួនរងរបួស និងធ្វើឲ្យមនុស្សស្លន់ស្លោរត់គេចខ្លួន រហូតដល់មានអ្នកខ្លះលោតចេញតាមបង្អួចរថភ្លើងទៀតផង។

នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូបាននិយាយថា អ្នកដំណើរ ១៧នាក់បានរងរបួសក្នុងនោះមាន ៣នាក់ធ្ងន់ធ្ងរ។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា មិនមែនពួកគេនៅលើរថភ្លើងទាំងអស់ត្រូវបានចាក់ទេ ហើយភាគច្រើននៃអ្នករបួសផ្សេងទៀតមិនធ្ងន់ធ្ងរនោះទេ។ ស្នងការនគរបាលក្រុងតូក្យូបាននិយាយនៅថ្ងៃចន្ទនេះថា កា្មន់វាយប្រហារដែលនគរបាលកំណត់អត្តសញ្ញាណឈ្មោះថា Kyota Hattori អាយុ ២៤ឆ្នាំត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ ហើយកំពុងត្រូវបានស៊ើបអង្កេតលើការសង្ស័យនៃការប៉ុនប៉ងមនុស្សឃាត។

នគរបាលបាននិយាយថា ក្មាន់វាយប្រហារជិះរថភ្លើងលឿនលឿនឆ្ពោះទៅកាន់ស្ថានីយរថភ្លើង Shinjuku ទីក្រុងតូក្យូភ្លាមៗនោះបានដកកាំបិត និងចាក់អ្នករួមដំណើរម្នាក់ដែលមានអាយុ ៧០ឆ្នាំចំដើមទ្រូងខាងស្តាំ។ ព័ត៌មានលម្អិតអំពីរបួសរបស់អ្នកដំណើរ ១៦នាក់ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ៕
អត្ថបទ៖ សុខមាន