កងទ័ព ប្តេជ្ញាយកគំរូវីរភាពតាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍ

2024/12/23 09:29:01 pm        137

នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្តេជ្ញាយកគំរូវីរភាពនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដើម្បីធានានូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយូរអង្វែងជូនជាតិ។

ខណៈ​កម្ពុជា នឹងប្រារព្ធទិវាសន្តិភាព លើកទី២៦ នាថ្ងៃទី២៩ ខែធ្នូ នេះ នាយទាហាន ពលទា ហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានសម្តែងការដឹងគុណចំពោះការដឹកនាំ និងលះបង់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បិតាស្ថាបនិកសន្តិភាព អគ្គមគ្គទេសក៍ឯក ដែល​បាន​ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យប្រទេស​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍​។

នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្តេជ្ញាបន្តគាំទ្រ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាមនយោបាយឈ្នះ ឈ្នះ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឱ្យ​បាន​យូរអ​ង្វែង​ជូន​ជាតិ និងប្រជាជន។

សូមជម្រាបថា «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» គឺជាការរំលឹកដឹងគុណ និង​ចង​ចាំ​ជាប់​ជា​និច្ច​នូវ​គំរូ​វីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និង​វីរ​នារី​ស្នេហា​ជាតិ​របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសម​រភូមិ​សង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេច​បាន​នូវ​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និ​ង​នាំ​មក​ជូន​ជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅកម្ពុជា ។ ទិវា​សន្តិភាព​លើក​ទី​២៦ នឹងរៀបចំនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៕ អត្ថបទ សេក ឧត្តម

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        65
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm