ធនាគារ ARDB ផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ សម្រាប់គម្រោង​ឥណទាន​បៃតង​នៅកម្ពុជា

2024/12/23 09:40:43 pm        172

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងសហការជាមួយមូលនិធិអាកាសធាតុបៃតង និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ក្នុងគម្រោង ផ្តល់ឥណទានបៃតង មានទំហំវិនិយោគចំនួន ១០០ លានដុល្លារ សម្រាប់​លើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រ ដល់វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ថ្លែង​ក្នុង​កម្ម​វិធី​ប្រជុំ​ប្រចាំឆ្នាំ របស់បុគ្គលិកក្រោមប្រធានបទ “តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ការ​លើក​កម្ពស់​ហិរញ្ញប្ប​ទាន​បៃតង" នៅខេត្តសៀមរាប ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នេះថា បញ្ហាបៃតង, ពិភព​លោក​បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដូចជា៖ ការប្រែប្រួលអាកាសធាតុ, ការបំផ្លាញ បរិស្ថាន ការថយចុះធនធាន ការបាត់បង់ជីវចម្រុះជាដើម ដែលបញ្ហា​នេះ​ទាមទារឱ្យ​មាន​ការ​ចូលរួម​ពីគ្រប់វិស័យក្នុងការរួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយ។ ការណ៍នេះ បាន​ជំរុញឱ្យស្ថាប័នជំនាញ និងស្ថាប័នពាក់ព័ន្ធបានចូលរួមយ៉ាងសកម្ម ក្នុងការ បំពេញ​តួនាទី​របស់​ខ្លួន ដើម្បីដោះស្រាយតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។ ដោយឡែក​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​រួមមាន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម បានចូលរួម​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​បៃតង ដើម្បីឆ្លើយតបនឹងបញ្ហានេះ។

ចំណែកនៅកម្ពុជា ការផ្តល់ហិរញ្ញប្បទានបៃតងគឺស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែមាន​ការ​ចាប់​អារម្មណ៍ កាន់តែខ្លាំងឡើង ចំពោះគម្រោងដែលលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ថាមពលកកើតឡើងវិញ និងភាពធន់នឹងអាកាសធាតុ។ ជាក់ ស្ដែងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរាយការណ៍ថា ប្រទេសកម្ពុជា​គឺ​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដំបូងគេ ដែលបានបញ្ចប់ផែនការរបស់ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​នៅ​ឆ្នាំ២០៥០។ ចំណែកឆ្នាំ ២០២៤ របស់ធនាគារ ស្តីពីអាកាស​ធាតុ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បញ្ជាក់ថា ប្រទេសកម្ពុជាបានបង្កើតផែនការដ៏ទូលំទូលាយ និងច្បាស់លាស់ ដែល​ផ្តោត លើវិស័យសំខាន់ៗចំនួនមួយចំនួន។ ទាំងនេះ​រួ​ម​បញ្ចូល​វិធានការ​សម្រាប់​វិសាល​ភាព​បំភាយ​ឧស្ម័នទាំងអស់ ដែលគ្របដណ្តប់ដោយ គោលដៅ, ការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ជាដើម ។

ដើម្បីឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម​បង្កើត​គោល​នយោបាយ និងក្របខណ្ឌគាំទ្រ ហិរញ្ញប្បទានបៃតង ដែលជាផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ទូលំ​ទូលាយ​របស់ខ្លួន ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពធន់នឹង អាកាសធាតុ ក្នុង​នោះធនាគារ ARDB នៅឆ្នាំ២០២២ បានចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន, បង្កើន​ភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ, និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​កសិកម្មអាចសម្របខ្លួនបានទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការផ្ដល់ទុនបង្វិល និង​ការគាំទ្រដល់ការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។

ឯកឧត្តម បញ្ចាក់ថា ជាលទ្ធផល ធនាគារ ARDB មានសំពៀតឥណទានសរុបចំនួនប្រមាណ ៤៧៦ លានដុល្លារអាមេរិក ក្នុងនោះបើគិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២៤ សំពៀត​ឥណទាន​បៃតងសរុប ២០ លានដុល្លារអាមេរិក បានគាំទ្រដល់វិស័យស្រូវអង្គ, បន្លែ សុវត្ថិភាព, ប្រព័ន្ធ​ស្រោច​ស្រព និងផ្ទុះសំណាញ់ ។ ជាមួយគ្នានេះ ធនាគា ARDB ក៏បាននិងកំពុង​សហការ​ជាមួយ​មូល​និធិ​អាកាស ធាតុបៃតង និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ឥណទានបៃតង ក្រោម​គម្រោង​ហិរញ្ញប្បទានអាកាសធាតុកម្ពុជា សំដៅជំរុញអន្តរ កាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ ជាក់ស្តែង ARDB កំពុងអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា ដែលមានទំហំវិនិយោគ ចំនួន ១០០ លានដុល្លារ ជាកម្មវិធីក្រោមក្របខ័ណ្ឌមូលនិធិអាកាសធាតុបៃតង សម្រាប់​បង្កើន​ការ​ផ្តល់​ឥណទាន​បៃតង កាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់, និងលើកកម្ពស់ភាពធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm