បក្សប្រឆាំងរ៉េខាងត្បូង ដាក់សេចក្ដីស្នើច្បាប់រដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក Yoon

2024/12/23 10:12:03 pm        458

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យប្រធានាធិបតីស្តីទី លោក Han Duck-soo អនុម័តសេចក្ដីស្នើច្បាប់រដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទបះបោរប្រឆាំងនឹងលោកប្រធានាធិបតី Yoon Suk Yeol និងការចោទប្រកាន់ជាច្រើនប្រឆាំងនឹងស្ត្រីទីមួយ លោកស្រី Kim Keon Hee។

បក្សនេះបានដាក់ថ្ងៃផុតកំណត់នៅថ្ងៃអង្គារ (២៤ ធ្នូ) ស្អែកនេះ ដោយព្រមានថា ខ្លួននឹងបន្តដំណើរការនីតិវិធីចោទប្រកាន់ទម្លាក់តំណែងលើនាយករដ្ឋមន្ត្រីដែលកំពុងបំពេញតួនាទីជាប្រធានាធិបតីស្ដីទីរូបនេះ ប្រសិនបើលោកមិនយល់ព្រមតាមសំណើ។

ប្រធានក្រុមសមាជិកសភារបស់បក្សប្រជាធិបតេយ្យកូរ៉េ លោក Park Chan-dae កាលពីថ្ងៃអាទិត្យ (២២ ធ្នូ) បានព្រមានថា "ប្រសិនបើលោកប្រធានាធិបតីស្តីទី Han មិនប្រកាសអនុម័តសំណើច្បាប់រដ្ឋអាជ្ញាពិសេសនេះត្រឹមថ្ងៃទី២៤ ធ្នូទេ យើងនឹងចាត់ទុកលោកជាអ្នកទទួលខុសត្រូវភ្លាមៗ ដោយការធ្វើការចោទប្រកាន់ទម្លាក់តំណែង"។

គួរបញ្ជាក់ថា សេចក្ដីស្នើច្បាប់ ដែលតម្រូវឱ្យមានការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលើលោក Yoon និងការសង្ស័យទាំងអស់ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក ព្រមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងស្ត្រីទីមួយនោះ បានឆ្លងរដ្ឋសភាដែលដឹកនាំដោយបក្សប្រឆាំងនៅថ្ងៃទី១២ ខែធ្នូ។ ប្រធានាធិបតីស្តីទី ត្រូវតែប្រកាសឱ្យប្រើ ឬវេតូច្បាប់នេះត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm