មន្ត្រីជំនាញកម្ពុជា-ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបល្មើសឆ្លងដែនខុសច្បាប់

2024/12/23 10:20:00 pm        556

សៀមរាប៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បាន​បើក​កិច្ច​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់​បទល្មើស​ជួញ​ដូរមនុស្ស ។

ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រង​លំហូរ​ទេសន្តរ​ប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អ​នុប្រធាន​អចិន្ត្រៃយ៍​គណៈក​ម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស រួម​ទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅ​តែ​ជា​បញ្ហា​ប្រឈម​សំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែម នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍។

លោកជំទាវបានបន្តថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមាន​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកល នៃជនល្មើស និងហានិភ័យ ក្នុង​ការជ្រើសរើសការងារ ដែលអាចទុកចិត្តបាន ដូច្នេះបានធ្វើឱ្យកើនឡើងការធ្វើចំណាកស្រុក ស្វែងរកការងារ នៅបរទេសប្រថុយប្រថាន ។

លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា និន្នាការថ្មីៗ បរិវត្តកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការ​ប្រែ​ប្រួល​ នៃស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការ​គ្រប់​គ្រង​ព្រំដែន​រួមគ្នានៅមានកម្រិត ធ្វើឱ្យជនល្មើសឆ្លៀតឱកាស ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើ​ប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ និងបង្ខំឱ្យប្រព្រឹត្តបទល្មើស ធ្វើ​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញប​ន្ថែម​ទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខ​ក្នុងតំបន់ និងសាកលលោក ហេតុដូចនេះទើបប្រទេសទាំងបី ចាំបាច់បង្កើត​ឱ្យ​មាន​កិច្ច​ប្រជុំ​ដ៏​មាន​សារៈសំខាន់នេះឡើង ។

គួរបញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ រួមមាន ទី១. សិក្សាអំពីស្ថានភាព នៃ​ភាព​ងាយ​រងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ទី២. ពិនិត្យមើល​យន្តការ​ឆ្លើយតបរបស់រដ្ឋាភិបាល នៃប្រទេសទាំងបី ទី៣. ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បី​បង្កើន​ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤. បង្កើត​យន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និង​កិច្ចសហការបន្ត ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង និងជាសមាជិកនៃស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម រួមមាន ក្រសួងមហាផ្ទៃ/សន្តិសុខសង្គម ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី សហព័​ន្ធ​នារី​/សមាគមនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួង​អប់រំ​ យុវជន និងកីឡា តំណាងស្ថានទូតប្រចាំកម្ពុជា អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ (IOM) នៃប្រទេសទាំងបី ក៏ដូចជាអង្គការជាតិ និងអន្តរជាតិ ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm