សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ជាអន្តាគមន៍​គន្លឹះមួយ​ដែល​ក្រសួង​សុខាភិបាលបានដាក់ឱ្យអនុវត្តន៍តាំងពី​ឆ្នាំ២០០៩

2024/12/23 10:29:47 pm        523

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា   សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និង​ការ​ថែ​ទាំ​ទារក​ទើបកើត ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍​តាំង​ពី​ឆ្នាំ​២០០៩។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ​ក្នុ​ង​ពិធី​បើក​“សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពីឧបករណ៍វាយតម្លៃកម្រិតស្រាល នៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែ​ទាំ​ទារក​ទើប​កើត” ដែលរៀបចំដោយផែ្នកបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយ​មានការគាំទ្រពីអង្គការ UNFPA, KOFIH, USADI-EQHA2, នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០៣០ កម្ពុជា បានកំណត់គោលដៅក្នុងការកាត់បន្ថយអត្រាមរណភាព មាតា មក​នៅ​ត្រឹម៧០ក្នុង ១សែនកំណើតរស់ និងកំណត់​កាត់​បន្ថយ​អត្រា​មរណ​ភាព​ទារក​ទើប​កើត​ឲ្យ​មក​នៅ​ត្រឹម១២ ក្នុង១០០០កំណើតរស់។ ដែលលទ្ធផលគិតត្រឹមឆ្នាំ២០២១-២០២២ អត្រា​សម្រេចបានចំនួន១៥៤ ក្នុង១សែនកំណើតរស់ និង៨ក្នុង១០០០កំណើតរស់។ នេះមានន័យថា កម្ពុជាយើងបានសម្រេចដល់គោលដៅ ៨ឆ្នាំមុនកាលកំណត់ សម្រាប់   អត្រាមរណភាពរបស់ទារកទើបកើតបាន      នៅខណះពេលអត្រាមរណភាពមាតាមានការធ្លាក់ចុះយឺតយ៉ាវ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រឹងបន្ថែមចំនួន២៣ដង។ ទោះបីជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលសម្រេចបាននូវសូចនាករសំខាន់ៗនៃការថែទាំសុខភាពមាតា និងទារក ដូចសេវាផែនការគ្រួសារ/ពន្យាកំណើត ការថែទាំមុនពេលសម្រាល ការសម្រាលដោយឆ្មបជំនាញ ការថែទាំក្រោយសម្រាល សេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ដែលមានអត្រាប្រើប្រាស់កម្រិតខ្ពស់ក៏ដោយ  អត្រាមរណភាពមាតារបស់យើងនៅមានអត្រាខ្ពស់ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់។ ដូច្នេះយើងត្រូវតែពិនិត្យមើលឡើងវិញ និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើង។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះ មានសារះសំខាន់ណាស់ដើម្បីឲ្យលោក លោកស្រី អាចយកឧបករណ៍នេះទៅប្រើប្រាស់ ជាស្វ័យវាយតម្លៃ ដោយមូលដ្ឋានសុខាភិបាលខ្លួនឯង ក៏ដូចជាការពង្រឹងការតាមដាន និងវាយតម្លៃ និងធ្វើផែនការកែលម្អដោយស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ដើម្បីបំពេញចន្លោះខ្វះខាត ឲ្យបានទាន់ពេលវេលា ក្នុងការពង្រឹងគុណតាមនៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ក៏ស្នើរសុំផងដែរ ដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ មេត្តាអនុវត្តការងារនេះឲ្យបានជោគជ័យ និងបន្តសហការណ៍ជាមួយក្រុមការងារបច្ចេកទេសនៃអង្គការUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងទីប្រឹក្សានៃផ្នែកស្រាវជ្រាវ Oxord-Mahidol របស់សាកលវិទ្យាល័យ Mahidol ក្នុងការអនុវត្តនូវឧបករណ៍នេះ ឲ្យចំគោលដៅ និងមានប្រសិទ្ធិភាព ជាពិសេសការប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីបង្កើតប្រព័ន្ធGIS សម្រាប់មូលដ្ឋានសុខាភិបាល អ៊ីម៉ុក (EmONC) សម្រាប់ខេត្តតំបន់ដាច់ស្រយាល៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm