បាល់ទាត់៖ Real Madrid នៅតែមិនអាចរកបីពិន្ទុបាននៅ UEFA Champions League រដូវកាលនេះក្រោយស្មើនៅទឹកដី Monchengladbach ២–០។ ក្រុមរបស់លោក Zinedine Zidane បានរងបរាជ័យប្រកួតដំបូងក្នុងពូលក្រោមថ្វីជើងក្រុមភ្ញៀវ Shakhtar Donetsk រួចមកហើយ ខណៈនៅទឹកដីអាល្លឺម៉ង់យប់មិញស្ទើរតែចាញ់ទៅទៀត។
ក្រុមម្ចាស់ផ្ទះ Moncheng បាននាំមុខមុន ២–០ ដោយ Marcus Thuram ពីរគ្រាប់ម្នាក់ឯងនាទីទី៣៣ និង ៥៨។ ២គ្រាប់នេះក្រុមម្ចាស់ផ្ទះគួរតែទទួលបានបីពិន្ទុទៅហើយ តែចុងម៉ោង Real Madrid រកបានពីរគ្រាប់ផ្ទួនៗដោយ Karim Benzema នៅនាទីទី៨៧ និង Casemiro នាទីទី៩០+៣។ នេះជាពិន្ទុដំបូងសំរាប់ Real Madrid នៅ UCL រដូវកាលនេះ ខណៈកំពុងឈរបាតតារាងក្នុងពូល B នេះមានតែ ១ពិន្ទុប៉ុណ្ណោះ ស្របពេលក្រុមអ៊ុយក្រែន Shakhtar Donetsk ឈរលើគេមាន ៤ពិន្ទុក្រោយស្មើជាមួយ Inter Milan ២–២។ លទ្ធផលផ្សេងទៀតយប់មិញដែរនៅពូល A Bayern Munich យកឈ្នះនៅទឹកដីរុស្ស៊ី Lokomotiv Moscow ២–១ បន្តកំណត់ត្រាឈ្នះ ១៣ប្រកួតជាប់គ្នានៅ UCL ខណៈ Atletico Madrid ឈ្នះ RB Salzburg ៣–២៕
អត្ថបទ៖នាង សុភាវុធ


