សម្តេចប៉ាប ហ្វ្រង់ស៊ីសកាលពីថ្ងៃអាទិត្យ បានបង្កើនធ្វើការថ្កោលទោសរបស់ខ្លួនចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ដោយបានស្តីបន្ទោស«ភាពសាហាវឃោរឃៅ» របស់ពួកគេជាលើកទី២ ក្នុងរយៈពេលប៉ុន្មាបថ្ងៃថ្មីៗ បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកានព្រះអង្គថាមាន«ស្តង់ដាពីរ»។
សម្តេចប៉ាប បានថ្លែងន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍របស់ព្រះអង្គថា៖«ដោយមានការឈឺចាប់ ខ្ញុំបានគិតពីតំបន់ហ្កាហ្សាអំពីអំពើឃោរឃៅជាច្រើន ដោយកុមារដែលត្រូវបានបាញ់ស្លាប់ ការទម្លាក់គ្រាប់បែកលើសាលារៀន និងមន្ទីរពេទ្យ។
ការថ្កោលទោសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីជនជាតិអាហ្សង់ទីនអាយុ ៨៨ឆ្នាំ បានសោកស្ដាយចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់កុមារ ៧នាក់ ពីគ្រួសារមួយ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះ នៅតំបន់ហ្កាហ្សា។
សម្តេចប៉ាប បានថ្លែងប្រាប់សមាជិករដ្ឋាភិបាលនៃបុរីវ៉ាទីកងថា៖«កាលពីថ្ងៃសៅរ៍ ក្មេងៗ ត្រូវរងការ ទម្លាក់គ្រាប់បែក។ នេះ គឺជាអំពើឃោរឃៅ នេះមិនមែនជាសង្គ្រាមទេ»។
ការលើកឡើងរបស់ព្រះអង្គកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យមានការឆ្លើយតបយ៉ាងធ្ងន់ៗ ពីអ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានពណ៌នាការអន្តរាគមន៍របស់សម្តេចប៉ាប ហ្វង់ស៊ីសថា ជា«ការខកចិត្តជាពិសេស នៅពេលដែលពួកគេត្រូវបានផ្តាច់ចេញពីបរិបទពិតនិងជាក់ស្តែងនៃការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងភេរវនិយមជីហាដនិយម ជាសង្រ្គាមច្រើនកន្លែងដែលត្រូវបានបង្ខំឲ្យចាប់ផ្តើមកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ។