តាមទូរទស្សន៍ al-Masirahរបស់ក្រុមហ៊ួទី បានរាយការណ៍ថា កងកម្លាំងចម្រុះនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក-អង់គ្លេសបា នបើកការវាយប្រហារតាមផ្លូវអាកាសថ្មីមួយ លើទីតាំងរបស់ក្រុមហ៊ួទី នៅទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃអាទិត្យ។
យោងតាមទួរទស្សន៍ al-Masirah បានឲ្យដឹងថា ការវាយប្រហារន៉ោះ បានកំណត់គោលដៅលើទីតាំងនៅក្នុងតំបន់ Al-Luhayyah របស់ទីក្រុង Hodeidah ដែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬរាយការណ៍អំពីការខូចខាតណាមួយឡើយ។
សម្ព័ន្ធកងទ័ពនេះ មិនទាន់ធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះ នៅឡើយទេ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា កងកម្លាំងរបស់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ បានធ្វើការវាយប្រហារតាមអាកាសយ៉ាងជាក់លាក់ប្រឆាំងនឹងកន្លែងផ្ទុកមីស៊ីលនិងទីតាំងបញ្ជានិងគ្រប់គ្រងដែលប្រតិបត្តិការដោយក្រុមក្រុមហ៊ួទី ក្នុងរដ្ឋធានីសាណា។
ចក្តីថ្លែងការណ៍ បានឲ្យដឹងថា កងកម្លាំងបញ្ជាការ ក៏បានបាញ់ទម្លាក់យានដ្រូនវាយប្រហារផ្លូវមួយរបស់ក្រុមហ៊ួទី ជាច្រើនគ្រឿង និងមីស៊ីលតម្រង់គោលដៅប្រឆាំងនាវា នៅលើសមុទ្រក្រហម។
ការវាយប្រហារតាមអាកាសនោះ បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ួទី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលបាលីស្ទីកលើទឹកដីអ៊ីស្រាអែលភាគកណ្តាល ដែលបានធ្វើឲ្យជនជាតិ អ៊ីស្រាអែលយ៉ាងតិច ២០ នាក់ រងរបួសនៅក្នុងទីក្រុង Tel Aviv ។
ប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ក្រុមហ៊ួទី បាននិងកំពុងធ្វើការវាយប្រហារដោយគ្រាប់រ៉ូកែត និងយានដ្រូនលើទីក្រុងនានារបស់អ៊ីស្រាអែល ហើយបានរំខានដល់ការដឹកជញ្ជូនទំនិញ ដែល«ពាក់ព័ន្ធនឹងអ៊ីស្រា អែល»នៅក្នុងសមុទ្រក្រហម។