ការបង្រ្កាបទៅលើអាពាហ៍ពិពាហ៍កុមារនៅឥណ្ឌា ឈានដល់ការចាប់ខ្លួនមនុស្សជិត ៥.000នាក់

2024/12/23 11:10:48 pm        163

ការបង្រ្កាបទោលើអាពាហ៍ពិពាហ៍កុមារខុសច្បាប់ នៅភាគឦសាននៃប្រទេសឥណ្ឌា បានបណ្តាលឲ្យមានការចាប់ខ្លួនមនុស្សជិត ៥.០០០នាក់ បន្ទាប់ពីមនុស្សចំនួន ៤១៦នាក់ ត្រូវបានឃុំខ្លួន នៅក្នុងការបោសសម្អាតចុងក្រោយរបស់នគរបាល។

លោក Himanta Biswa Sarma រដ្ឋមន្ត្រីប្រចាំរដ្ឋ Assam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់អំពើអាក្រក់ នៅក្នុងសង្គមនេះ»។

លោកបានបន្ថែមថា៖«រដ្ឋ Assam បន្តការប្រយុទ្ធប្រឆាំងនឹងអាពាហ៍ពិពាហ៍កុមារ» ដោយបានបន្ថែមថា ការវាយឆ្មក់ ត្រូវបានធ្វើឡើងពេញមួយយប់ ហើយអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅតុលា    ការ កាលពីថ្ងៃអាទិត្យ។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសឥណ្ឌា គឺមានកូនក្រមុំជាកុមារជាង ២២០លាននាក់ ប៉ុន្តែចំនួនអាពាហ៍ពិពាហ៍កុមារ បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងសតវត្សរ៍នេះ។

រដ្ឋ Assam បានចាប់ខ្លួនមនុស្សរាប់ពាន់នាក់រួចហើយ នៅក្នុងកិច្ចប្រឹងប្រែងការលុបបំបាត់មុន ដែលបានចាប់ផ្តើម នៅក្នុងខែកុម្ភៈឆ្នាំ ២០២៣ រួមទាំងឪពុកម្តាយរបស់គូស្វាមីភរិយា ដែលបានរៀបការ និងអ្នកចុះឈ្មោះ ដែលបានចុះហត្ថលេខាលើការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ។

លោក Sarma បានធ្វើយុទ្ធនាការនៅលើវេទិកាមួយនៃការបញ្ឈប់អាពាហ៍ពិពាហ៍កុមារទាំងស្រុង នៅក្នុងរដ្ឋរបស់ខ្លួន ត្រឹមឆ្នាំ ២០២៦។

អាយុរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ នៅក្នុងប្រទេសឥណ្ឌាគឺ ១៨ឆ្នាំ ប៉ុន្តែកុមាររាប់លាននាក់ ត្រូវបានបង្ខំឲ្យរៀបការ នៅពេលពួកគេ នៅក្មេង ជាពិសេស នៅតាមតំបន់ជនបទក្រីក្រ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm