រដ្ឋមន្រ្តីការបរទេសទួរគីលោក Hakan Fidan និយាយក្រោយជំនួបជាមួយមេដឹកនាំតាមព្រឹត្តន័យស៊ីរីនៅក្នុងទីក្រុងដាម៉ាស់កាលពីថ្ងៃអាទិត្យថា គ្មានកន្លែងសម្រាប់ក្រុមជីវពលឃើដ(YPG)នៅក្នុងអនាគតរបស់ស៊ីរីនោះទេ ហើយពួកគេត្រូវតែរំសាយចោល ហើយទណ្ឌកម្មទាំងអស់លើទីក្រុងដាម៉ាស់ ត្រូវតែដកចេញ ដើម្បីឲ្យប្រទេសមួយនេះ កសាងឡើងវិញ ។
ថ្លែងជាមួយមេដឹកនាំថ្មីស៊ីរីលោក Ahmad al-Sharaa លោក Fidan និយាយថា រដ្ឋបាលថ្មីនៅទីក្រុងដាម៉ាស់ បាននិយាយថា ពួកគេអាចបង្កើតគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងអ្នកទោសរដ្ឋអ៊ីស្លាមនៅតំបន់ភាគឦសានស៊ីរី គឺជាការងារមួយដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)គាំទ្រដោយសហរដ្ឋអាមេរិក ដឹកនាំដោយក្រុមជីវពល YPG អនុវត្តរហូតមកទល់នឹងពេលនេះ ។
លោក Fidan និយាយផងដែរថា លោកមានជំនឿថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នឹងរកវិធីផ្សេងលើវត្តមានរបស់សហរដ្ឋអាមេរិក និងភាពជាដៃគូជាមួយ SDF នៅពេលដែលលោកឡើងកាន់តំណែង ។
លោក Fidan និយាយថា ទួរគីត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រស៊ីរី ក្នុងការបង្កើតឡើងវិញកិច្ចខិតខំ ហើយលោកនិយាយថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះ នឹងជំរុញឲ្យមានការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាងនេះ ពីប្រទេសផ្សេងទៀត ៕