នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រទេសហុងគ្រី ចង់រក្សាទំនាក់ទំនងពាណិជ្ជកម្ម ដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយរុស្ស៊ី ស្របតាមគោលនយោបាយអព្យាក្រឹតភាពសេដ្ឋកិច្ចរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមហ៊ុនទូរទស្សន៍ М1 លោកបានថ្លែងថា ក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែង។ លោកបានកត់សម្គាល់ថា៖«វាក៏មានសារៈសំខាន់ណាស់ដែរ ដែលមិនត្រូវបដិសេធពីទំនាក់ទំនងជាមួយនឹងរុស្ស៊ី។ វាមានប្រយោជន៍សម្រាប់យើងផងដែរ»។
លោកបានបញ្ជាក់ថា៖«បញ្ហាកាន់តែធ្ងន់ធ្ងរនៅក្នុងទ្វីបអឺរ៉ុប កាន់តែមានភាពខ្ជាប់ខ្ជួន យើងត្រូវអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច នៅលើទីផ្សារផ្សេងទៀតទាំងអស់» ដោយបន្ថែមថា នេះគឺស្របតាមគោលនយោបាយអព្យាក្រឹតសេដ្ឋកិច្ចរបស់ប្រទេសនេះ។