ផ្គាប់ចិត្តថៅកែរោងចក្រមួយកន្លែង អាជ្ញាធរពាក់ព័ន្ធសម្រេចដកបារាសការពារផ្លូវទៅដាក់កន្លែងផ្សេង

2024/12/23 11:36:57 pm        323

ត្បូងឃ្មុំ ៖ បារាសការពារផ្លូវមួយកន្លែងស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ មានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទ បានសម្រេចដក់ពីកន្លែងចាស់ នៅដើមផ្លូវថយទៅដាក់កន្លែងថ្មីចម្ងាយប្រម៉ាណ ៣០០ ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឳ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះបីប្រជាជនភាគច្រើននៅក្នុងភូមិ ប្រស្រែលើ មិនគាំទ្រក៏ដោយ ។

លោក សរ គួន ប្រធានភូមិប្រស្រែលើ មានប្រសាសន៍ឳ្យដឹងថា ការដក់បារាសការពារផ្លូវដាក់ចូលមកក្នុងបែបនេះគឺដើម្បីឳ្យឡានដឹកដំឡូងចេញចូលបានស្រួល ខណៈការធ្វើបែបនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។ លោកថាការដកបារាសការពារផ្លូវនេះគឺខាងអាជ្ញាធរសង្កាត់ ក្រុង មន្ទីអភិវឌ្ឍន៍ជនបទ បានពិភក្សាសម្រេចដក ដោយលោកមិនមានសិទ្ធិ ជំទាស់នោះទេ ។

លោក ហ៊ាន ហ៊ត់ ចៅសង្កាត់វិហាលួង មានប្រសាសន៍ឩ្យដឹងថា ការដក់បារាសខាងលើនេះគឺខាងសង្កាត់ បានស្នើទៅអាជ្ញាធរក្រុង និង មន្ទីអភិវឌ្ឍន៍ជនបទ មុនសម្រេចដក់ទៅដាក់កន្លែងថ្មី ដើម្បីបង្ករភាពងាយស្រូលសម្រាប់រថយន្តដឹកដំឡូងចេញចូលរោងចក្រកែឆ្នៃដំឡូងមីដែលនៅក្បែនោះ ។ លោកថាបើចង់ដឹងច្បាស់អាចទំនាក់ទំនងទៅខាងមន្ទីអភិវឌ្ឍន៍ជនបទបាន ។

ជុំវិញករណីខាងលើនេះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាបានដោះដូរប្រាកដមែន ដោយសារមានសំណូមពរពីម្ចាស់រោងចក្រ ចៅសង្កាត់ និងលោក អភិបាលក្រុងសួង ។ លោកថាបើបន្តដាក់នៅដើមផ្លូវ អាចបាំងបាន ប្រម៉ាណ ៣០០ ម៉ែត្រ តែខាងរោងចក្រនិងបើករថយន្តវាងពីច្រកខាងជើងមកវិញ ដែលអាចធ្វើឳ្យខូចផ្លូវប្រម៉ាណ ៣ គីឡូម៉ែត្រ ក្នុងនោះ ខាងចៅសង្កាត់ និងខាងរោងចក្រ ធានាជួសជុល បើសិនផ្លូវប្រម៉ាណ ៣០០ ម៉ែត្រ នេះខូចខាត ។

ប្រជាពលរដ្ឋភូមិប្រស្រែលើ សុំមិនបញ្ជេញអត្តសញ្ញាណ បានរៀបរាប់ឳ្យដឹងថា អាជ្ញាធរក្រុងសួង និងមន្ទីអភិវឌ្ឍន៍ជនបទ គិតយ៉ាងម៉េចនោះទេ បានជាសុខចិត្ត ផ្គាប់ចិត្តថៅកែរោងចក្រម្នាក់ ដកបារាសការពារផ្លូវចេញ បំផ្លាញផលប្រយោជន៍ប្រជាជនទូទៅបែបនេះ ។ បំផ្លាញព្រោះថា រថយន្តធំៗអាចដឹកដំឡូងចេញចូលបានដោយសេរីលើផ្លូវ ងាយធ្វើឳ្យផ្លូវរងការខូចខាត ពិបាក់ធ្វើដំណើរ ។

ជាមួយការលើកឡើងបែបនេះពួកគាត់ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ប៉ែន កុសល្យ មេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍រឿងនេះផង ព្រោះថាផ្លូវមួយខ្សែៗរាជរដ្ឋាភិបាលចំណាយលុយច្រើនណាស់កសាងឡើងដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនកសាងឡើងសម្រាប់ផលប្រយោជន៍បុគ្គលតែម្នាក់ឡើយ ។

ដោយ ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        57
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        169
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm