សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein និងរដ្ឋមន្ត្រីការពារជាតិហូឡង់លោក Ruben Brekelmans បានជួបគ្នាកាលពីថ្ងៃអាទិត្យ ដោយពិភាក្សាពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធា និងចារកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ភាគីទាំងពីរ ក៏បានពិនិត្យមើលការវិវឌ្ឍផ្នែកសន្តិសុខចុងក្រោយបង្អស់ នៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការ ក្នុងការទប់ស្កាត់អំពើភេរវកម្មពីការកេងចំណេញពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោក Hussein បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់អ៊ីរ៉ាក់ទាក់ទងនឹងការវិវឌ្ឍបច្ចុប្បន្ន នៅក្នុងប្រទេសស៊ីរីពីទិដ្ឋភាពនយោបាយ និងសន្តិសុខ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្តការសម្របសម្រួលរវាងអ៊ីរ៉ាក់ និងហូឡង់។
ភាគីទាំងពីរ ក៏បានលើកឡើងពីសារៈសំខាន់នៃតួនាទីសកម្មរបស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រប្រទេសស៊ីរី និងប្រជាជនរបស់ខ្លួន។

