កាលពីថ្ងៃអាទិត្យម្សិលមិញ គ្រិស្តសាសនិកនៅក្នុងទីក្រុងដាម៉ាស់ បានចូលរួមពិធីជួបជុំគ្នាជាលើកទី ២ ចាប់តាំងពីការផ្តួលរំលំរបស់លោកប្រធានាធិបតី Bashar al-Assad ។
ស្របពេលដែលក្រុមអ៊ិស្លាម Hayat Tahrir al-Sham (HTS) ដណ្តើមបានអំណាច ពួកគេបានព្យាយាមធានាដល់ក្រុមជនជាតិភាគតិចស៊ីរីថា ដំណើរជីវិតរបស់ពួកគេលែងជួបហានិភ័យទៀតហើយ ។
គ្រិស្តសាសនិកដែលចូលរួមពិធីជួបជុំគ្នានៅព្រះវិហារ St George ស្ថិតក្នុងទីក្រុងដាម៉ាស់ បានបង្ហាញក្តីសង្ឃឹមថា ការផ្លាស់ប្តូរនយោបាយកាលពីពេលថ្មីៗនេះ នឹងពុំធ្វើឲ្យប៉ះពាល់ដល់សហគមន៍រស់នៅរបស់ពួកគេនោះឡើយ ។
ស៊ីរី គឺជាទឹកដីនៃជនជាតិភាគតិច និងសាសនាជាច្រើន រួមទាំងគ្រិស្តសាសនិក អាមេនី ឃើដ និងជនមូស្លីមនិកាយស៊ីអ៊ីត ដែលបានប្រារព្ធពិធីបួងសួងដោយសេរី មុនពេលលោក Assad ដួលរលំ ។ ពួកគេមួយចំនួននៅតែខ្លាចរអារដដែល ដោយសារទស្សនីយភាពនៃចលនាអ៊ិស្លាម ។
អ្នកស្រី Rawan Maqsoud គឺជាពលរដ្ឋស៊ីរីមួយរូប និយាយថា ពួកយើងមានសេរីភាពធ្វើរឿងមានទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកយើង នោះហើយគឺជាអ្វីដែលពួកយើងចង់ពង្រឹង គឺជារឿងដែលពួកយើងត្រូវមានទំនួលខុសត្រូវ ។ អ្នកស្រីបន្តថា ពួកយើងនឹងធ្វើរឿងទទួលខុសត្រូវនៅក្នុងសេរីភាពមួយនេះ ៕


