អូស្ត្រាលីបានទប់ទល់នឹងចំហេះព្រៃកាន់តែអាក្រក់ឡើងៗ ខណៈអគ្គិភ័យកំពុងឆាបឆេះឧទ្យានជាតិ

2024/12/24 12:19:02 am        43

ការរឹតបន្តឹងពាក់ព័ន្ធនឹងអគ្គិភ័យ កំពុងមាននៅទូទាំងរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី ខណៈដែលឧទ្យានជាតិដ៏ពេញនិយមបំផុតមួយរបស់ប្រទេសនេះ ត្រូវបានឆាបឆេះ ហើយមន្ត្រីបានព្រមានអំពីស្ថានភាព «ដ៏មហន្តរាយ» ដែលអាចកើតមានក្នុងតំបន់មួយចំនួន នៅថ្ងៃបុណ្យណូអែល។

នៅក្នុងសន្និសីទទូរទស្សន៍មួយ នារសៀលថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ អាជ្ញាធរ បានប្រាប់ថា ចំហេះព្រៃដ៏ធំមួយ នៅជិតឧទ្យានជាតិដ៏ស្រស់ត្រកាល គឺ Grampians National Park ដែលត្រូវចំណាយពេលបើកបរប្រហែល ៣ម៉ោង នៅភាគពាយព្យនៃទីក្រុង Melbourne នៅតែឆាបឆេះមិនអាចគ្រប់គ្រងបាន និងបានបំផ្លាញផ្ទៃដីប្រហែល ៤៣.០០០ហិកតា។ អាកាសធាតុ ក្នុងតំបន់នេះ ត្រូវបានព្យាករថា នឹងឡើងខ្ពស់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ដោយនិយាយថា សីតុណ្ហភាពនៅភាគខាងជើងរដ្ឋ អាចឡើងខ្ពស់ដល់ ៤២អង្សារសេ រួមជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ស្នងការគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ Victoria លោក Rick Nugent បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងមានលក្ខខណ្ឌអាកាសធាតុដ៏លំបាកមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ»។ 

ឧទ្យាន Grampians គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលត្រូវបានគេស្គាល់ដោយសារជាជួរភ្នំដែលមានទេសភាពដ៏ស្រស់ស្អាត និងលាតសន្ធឹងលើតំបន់ Wimmera ដ៏ធំទូលាយ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអគ្គិភ័យរបស់ប្រទេស នៅថ្ងៃទី២៣ ខែធ្នូនេះ បានឲ្យដឹងថា ការិយាល័យឧតុនិយម ព្យាករពីថ្ងៃមានអគ្គិភ័យ «ដ៏មហន្តរាយ» សម្រាប់តំបន់ នៅថ្ងៃ Boxing Day (ថ្ងៃឈប់សម្រាកក្រោយបុណ្យណូអែល)។

អ្នកស្រុកដែលត្រូវបានជម្លៀសរួចហើយចេញពីទីក្រុងនានា នៅតំបន់នេះ ក្នុងនោះរួមទាំងកន្លែងទេសចរណ៍ Halls Gap ត្រូវបានព្រមានថា ទីនេះនៅតែមិនទាន់មានសុវត្ថិភាព ក្នុងការវិលត្រឡប់ទៅវិញឡើយ។

លោក Nugent បានបន្ថែមថា រដ្ឋ Victoria បានទទួលធនធានបន្ថែមពីរដ្ឋ Tasmania, Queensland និង New South Wales ដែលរួមមានទាំងអ្នកពន្លត់អគ្គិភ័យឯកទេសចំនួន ៨០នាក់ និងយន្តហោះប្រហែល ៧០គ្រឿង ដើម្បីទប់ទល់នឹងចំហេះ នៅឧទ្យានជាតិ Grampians នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm