លោក Mohammed Naeem បានស្គាល់ផ្លូវនៅក្នុងទីក្រុងកាប៊ុល ដែលជាកន្លែងដែលគាត់ និងបងប្អូនរបស់គាត់ បានសាងសង់អគារផ្ទះល្វែងជាប់គ្នា គឺដ៏តូចចង្អៀតពេក ប៉ុន្តែគាត់នៅតែមិនជឿ ដោយសារ ផ្ទះរបស់ពួកគេ ត្រូវបានវាយកម្ទេច ដើម្បីពង្រីកផ្លូវ។
លោកបានទទួលការជូនដំណឹងកាលពី ១០ថ្ងៃមុនថា គាត់នឹងត្រូវបំផ្លាញអគារចំនួន ៣ ភាគ ៤ របស់គាត់ភ្លាមៗ ដែលមួយក្នុងចំណោមរាប់ពាន់ដែលរងផលប៉ះពាល់ដោយការងារអភិវឌ្ឍន៍ផ្លូវ ដែលដឹកនាំនៅទីក្រុងកាប៊ុល ដោយអាជ្ញាធរតាលីបង់ ចាប់តាំងពីពួកគេ បានដណ្តើមអំណាច នៅឆ្នាំ២០២១។
ទីក្រុងដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល បានឃើញការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស និងគ្មានសណ្តាប់ធ្នាប់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ជាមួយនឹងផលប៉ះពាល់នៃចរាចរណ៍ដ៏គ្មានសណ្តាប់និងអគារដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ។
ខណៈពេលដែលអាជ្ញាធរ និងអ្នកស្រុកខ្លះ សរសើរការកែលម្អផ្លូវរបស់ទីក្រុង ដែលត្រូវការពលយូរ
ផ្លូវជាច្រើននៅក្នុងប្រទេស ដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក បានទទួលរងការបំផ្លិចបំផ្លាញ ដោយបណ្តាលឲ្យបាត់បង់ផ្ទះសម្បែង និងអាជីវកម្ម។

