ព្រិលដ៏ក្រាស់ឃ្មឹកបានគ្របដណ្តប់ទីវាល និងផ្លូវថ្នល់ ពេលដែលព្រិលធ្លាក់កាន់តែខ្លាំងនៅលើកោះ Hokkaido នាថ្ងៃចន្ទនេះ ស្របពេលរលកអាកាសធាតុត្រជាក់វាយប្រហារតំបន់ជាច្រើនរបស់ជប៉ុន អំឡុងអាកាសធាតុរដូវរងាធ្ងន់ធ្ងរខ្លាំង ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ព្រិលធ្លាក់កម្រាស់ ៥០សង់ទីម៉ែត្រ នៅតាមតំបន់ភាគខាងជើងជប៉ុន ហើយការព្រមានពីបំណាក់ផ្ទាំងទឹកកក និងព្យុះព្រិល ត្រូវបានចេញផងដែរ នៅក្នុងសេចក្តីជូនដំណឹងរបស់ពួកគេ ។
ពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Minakami បាននិយាយថា ព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យមនុស្សជាច្រើនពុំទាន់ត្រៀមខ្លួនរួច នាំឲ្យមានសេចក្តីរាយការណ៍កើនឡើងពីឧបទ្ទេវហេតុចរាចរណ៍ ។ វាឆ្លុះបញ្ចាំងពីការលំបាករបស់សហគមន៍ ក្នុងការសម្របខ្លួននឹងស្ថានភាពអាកាសធាតុរដូវរងាដ៏អាក្រក់ និងកើតឡើងភ្លាមៗបែបនេះ ។
គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ ក្រុមព្យាករណ៍ឧតុនិយមរំពឹងថា ស្ថានភាពព្រិលធ្លាក់ នឹងបន្តកើតមាន ហើយពួកគេលើកឡើងពីការប្រកាសអាសន្នចំពោះការអាក់ខានការធ្វើដំណើរ និងសុវត្ថិភាពរបស់ពលរដ្ឋ ។
ក្រុមមន្រ្តីដឹកជញ្ជូន បាននិយាយពីលទ្ធភាពនៃការបិទផ្លូវហាយវ៉េសំខាន់ៗផងដែរ បើសិនជាស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយជំរុញឲ្យអ្នកបើកបរតាមដានសេចក្តីជូនដំណឹងធ្វើដំណើរឲ្យបានដិតដល់ ៕

