ក្រុមអ្នកស្រាវជ្រាវនៅតំបន់ស៊ីបេរី កំពុងធ្វើតេស្តកូនសត្វដំរីម៉ាំមុត ដែលសាកសពរបស់វាត្រូវអភិក្សបានយ៉ាងល្អ ហើយត្រូវបានគេរកឃើញនៅតំបន់កក ក្រោយរយៈពេលជាង ៥ម៉ឺនឆ្នាំ ។
សាកសពម៉ាំមុតដែលមានសណ្ឋានស្រដៀងគ្នានឹងសត្វកូនដំរី មានដងខ្លួន ត្រូវបានរកឃើញនៅមាត់ភ្នំភ្លើង Batagaika ដែលមានជម្រៅ ៨០ម៉ែត្រ ដែលមាត់ភ្នំភ្លើងនេះ កាន់តែរីកធំ ដោយសារបម្រែបម្រួលអាកាសធាតុ ។
លោក Maxim Cherpasov ដែលជាប្រធានមន្ទីរពិសោធន៍សារមន្ទីរម៉ាំមុត Lazarev ស្ថិតក្នុងទីក្រុង Yakutsk និយាយថា សត្វកូនដំរីម៉ាំមុតដែលមានទម្ងន់ ១១០គ.កមួយក្បាលនេះ ត្រូវបាននាំមកលើដោយប្រើស្នែងសែង ។
លោកបន្តថា ដូចអ្នកឃើញស្រាប់ហើយថា ក្បាលរបស់វា ត្រូវបានអភិរក្សបានល្អខ្លាំងណាស់ ។ តាមធម្មតា រាងកាយរបស់វាលែងមាន ជាពិសេសគឺដងខ្លួន ត្រូវបានមំសាសី ឬបក្សីស៊ីសាច់របស់វា ។ បើទោះបីជាអញ្ចឹងយ៉ាងណាក្តី ជើងក្រោយទាំង ២របស់វា ត្រូវបានសត្វស៊ីអស់ ប៉ុន្តែក្បាលរបស់វា ត្រូវបានអភិរក្សល្អខ្លាំងណាស់ ៕



