រលកនៃការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ការវាយប្រហារមួយកាលពីយប់កន្លងទៅ និងឈានចូលដល់ព្រឹកថ្ងៃចន្ទ លើជំរំសំពត់តង់នៅតំបន់ al-Mawasi ដែលគេចាត់ទុកថាជាតំបន់សុវត្ថិភាពមនុស្សធម៌ បានសម្លាប់មនុស្ស ៨នាក់ រួមទាំងកុមារ ២នាក់ផងដែរ ។
មន្ទីរពេទ្យ Al-Aqsa Martyrs ស្ថិតក្នុងទីក្រុងភាគកណ្តាល Deir el-Balah និយាយថា សាកសពមនុស្ស ៣នាក់ បានមកដល់មន្ទីរពេទ្យ ក្រោយការវាយប្រហារតាមច្រកអាកាសលើសាលារៀនធ្វើជាជំរំស្នាក់នៅ ស្ថិតក្នុងជំរំជនភៀសខ្លួន Nuseirat ។
ចំណែកឯការវាយប្រហារលើរថយន្តស៊ីវិល ដឹកមនុស្សជម្លៀសខ្លួន ចេញពីតំបន់មួយទៅកាន់តំបន់មួយទៀតស្ថិតក្នុងតំបន់ al-Mawasi បានសម្លាប់មនុស្ស ២នាក់ ។
ការវាយប្រហារលើកទី ២ ត្រូវចំរថយន្តមួយគ្រឿងដឹកកងកម្លាំងសន្តិសុខ និងក្រុមស្ម័គ្រចិត្តដែលធ្វើការចែកចាយជំនួយទៅកាន់គោលដៅកំណត់ ។
នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត យោធាអ៊ីស្រាអែល មានគោលដៅលើសាលារៀនផ្តល់ជាកន្លែងស្នាក់នៅដល់មនុស្សជម្លៀសខ្លួន ស្ថិតក្នុងជំរំ Nuseirat នៅភាគកណ្តាលហ្កាហ្សា ដោយបានសម្លាប់មនុស្សម្នាក់ ៕