ហ្ស៊កដានី ផ្តល់ការគាំទ្រដល់ស៊ីរី ក្នុងជំនួបជាមួយមេដឹកនាំថ្មី

2024/12/24 03:07:09 am        104


ប្រទេសហ្ស៊កដានី ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយស៊ីរីកសាងប្រទេសឡើងវិញ។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ ដែលបាននិយាយបន្ទាប់ពីជួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងដាម៉ាស នាថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ ដោយនេះជាការមានទំនាក់ទំនងកម្រិតខ្ពស់បំផុតរបស់រដ្ឋអារ៉ាប់ជាមួយរដ្ឋបាលដឹកនាំដោយរដ្ឋអ៊ិស្លាមថ្មីរបស់ស៊ីរី។

ដូចគ្នាដែរ អ្នកនាំពាក្យក្រសួងការបរទេសកាតា បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា រដ្ឋមន្ត្រីក្រសួងការបរទេសកាតា លោក Mohammed Al-Khulaifi ក៏បានទៅដល់ទីក្រុងដាម៉ាសដែរ នៅថ្ងៃចន្ទនេះ ដើម្បីធ្វើកិច្ចប្រជុំនានា តាមជើងហោះហើរទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលបានចុះចតនៅរដ្ឋធានីរបស់ស៊ីរី ចាប់តាំងពីអតីតប្រធានាធិបតី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាច។

កិច្ចប្រជុំទាំងនេះ បានពង្រីកទំនាក់ទំនងការទូតបន្ថែមទៀតនៃរដ្ឋបាលថ្មីដែលត្រូវបានបង្កើតឡើង បន្ទាប់ពីក្រុម Hayat Tahrir al-Sham (HTS) របស់ក្រុមលោក Sharaa ដែលជាអតីតមែកធាងរបស់ក្រុមអាល់កៃដា បានដឹកនាំការវាយលុកដ៏សំខាន់របស់ក្រុមឧទ្ទាមដែលបានផ្តួលរំលំលោក Assad ក្រោយមានសង្គ្រាមជាង ១៣ឆ្នាំ។

រូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយក្រសួងការបរទេសហ្ស៊កដានី បានបង្ហាញឲ្យឃើញលោក Sharaa ដែលត្រូវបានគេស្គាល់ផងដែរតាមរយៈឈ្មោះអ្នកធ្វើសង្គ្រាមរបស់លោក គឺ Abu Mohammed al-Golani បានពាក់អាវធំមានក្រវាត់ក អំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman al-Safadi។

អមដោយការបន្ថែមថា រដ្ឋបាលស៊ីរីថ្មីត្រូវតែមានឱកាស ដើម្បីអភិវឌ្ឍផែនការរបស់ខ្លួននោះ លោក Safadi បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា៖ «កិច្ចពិភាក្សារបស់យើង គឺច្បាស់ណាស់ថា យើង នៅក្នុងព្រះរាជាណាចក្រ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រ»។ លោក Safadi បានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ ហើយហ្ស៊កដានី នឹងផ្តល់ជំនួយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm