គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និយាយនៅថ្ងៃចន្ទនេះថា មនុស្ស ១៥នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃអាទិត្យ នៅទីក្រុងម៉ូស្គូ ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា រថយន្តក្រុងបានបុករថយន្តពន្លត់អគ្គិភ័យ ដែលបើកឆ្លងកាត់ផ្លូវប្រសព្វទាំងភ្លើងស្តុបពណ៌ក្រហម ប៉ុន្តែភ្លើងពណ៌លឿងបានជិតដល់ ។
ក្រោយការប៉ះទង្គិចនេះ រថយន្តពន្លត់អគ្គិភ័យ បានរេចង្កួតទៅបើករះបុករថយន្តជាច្រើនគ្រឿងទៀតដែលរង់ចាំភ្លើងចរាចរណ៍ ។
រូបភាពវីដេអូឃ្លីបរបស់កាមេរ៉ាសុវត្ថិភាពនៃគ្រោះថ្នាក់ ត្រូវបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងគ្រោះថ្នាក់ ជាមួយផែនទីផ្លូវ បឹង ស្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងដែលបានឃើញនៅក្នុងវីដេអូ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់កាលបរិច្ឆេតនៃគ្រោះថ្នាក់បានឡើយ ៕