ឆ្នាំ២០២៤ CDCបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទឹកប្រាក់ជិត ៧០០០លានដុល្លារ

2024/12/24 04:43:18 pm        412

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC នៅក្នុងឆ្នាំ២០២៤នេះ បាន​អនុម័ត​គម្រោង​វិនិយោគបានចំនួន៤១៤គម្រោង ដោយមានទំហំទុនវិនិយោគជិត៧០០០លានដុល្លារអាមេរិក ដោយ​បានបង្កើត ការងាររហូតដល់៣៣ម៉ឺនកន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការ លើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងទៅនេះបានបញ្ជាក់ឲ្យដឹងថា ធៀប​នឹង​ឆ្នាំ២០២៣​ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង ១៤៦​គម្រោង​ស្មើ​និង​៥៤ភាគរយ ដោយមានទំហំទុនវិនិយោគ៦៧០០លានដុល្លារអាមេរិក កើន​ឡើង​១៩៧៣លានដុល្លារអាមេរិក ស្មើ៤០ភាគរយ ដែល​អាច​បង្កើត​ការងារ​សរុប​ប្រមាណ​៣៣​ម៉ឺន​កន្លែង ក្នុងនោះ គម្រោងវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មា​ន​អត្រា​ខ្ពស់​ជាង​​គេ​រហូត​ដល់​៦៩​ភាគរយ​។

ដោយឡែកចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរ ជាតិ​លើ​ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលឆ្នាំ២០២៣ ដោយ​កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារអាមេរិក ក្នុង​នោះ​៤០​ភាគរយជា ហិរញ្ញប្បទានឥតសំណង(កម្ចីអត់ការប្រាក់) និង៦០ភាគ​រយ​ជា​ឥនទាន​សម្បទាន​(ជំនួយឥតសំណង)។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់បន្ថែមទៀតថា ភាគច្រើននៃហិរញ្ញប្បទាន ត្រូវ​បាន​ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ២២ភាគរយ និងវិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ប្រមាណ២៥ភាគរយ។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ក៏​បាន​លើក​ឡើង​អំពី​អនុសាសន៍​ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ដើម្បី​ឆ្លើយ​តប​បញ្ហា​ប្រឈមនានា ដោយ​សម្តេច​បាន​ណែនាំ​ឲ្យ​CDC​បន្ត​អនុវត្ត​យន្ត​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហភាគី រួមមាន ជប៉ុន កូរ៉េ អាមេរិក សហគមន៍អឺរ៉ុប ឲ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែម​លើ​យន្ត​ការវេទិការាជរដ្ឋាភិ បាល ផ្នែកឯកជន ដែលដឹកនាំដោយសម្តេចធិបតី រៀងរាល់​មួយ​ឆ្នំា​មួយ​ដង​នោះ។

សម្តេចក៏បានណែនាំឲ្យមានការពង្រឹងការលើកកម្ពស់នូវធនធានមនុស្សសម្រាប់ការផ្តល់សេវាជូន វិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធាន​មនុស្ស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែ​ការលើកកម្ពស់ ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផល​ជាវិជ្ជមាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាននាក់ តាមរយៈការ ទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផល​ចំណូល​សម្រាប់​គ្រប់​អង្គភាពពាក់ព័ន្ធផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ជា​ច្រើន​ទៀតផងដែរ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នក វិនិយោគិនអន្តរជាតិ​ឲ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះសម្តេចបានជំរុញ ឲ្យអនុវត្តនូវ​គោល​ការណ៍​«រក្សាចាស់ បង្កើនថ្មី»ដើម្បីចូលរួមបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញ សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងសម្រេចឲ្យបានកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ នា​ពេល​ខាង​មុខនេះផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm