មនុស្សរាប់ពាន់នាក់ចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅស្លូវ៉ាគី បន្ទាប់ពីមានជំនួបជាមួយលោក Putin

2024/12/24 05:50:13 pm        412

មនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី Bratislava របស់ប្រទេសស្លូវ៉ាគី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បន្ទាប់ពីមានជំនួបដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី លោក Robert Fico ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ។

ដោយហៅ លោក Fico ថាជា «ជនក្បត់ជាតិ» និងកាន់ស្លាកតវ៉ាអំណានថា «នេះពុំមែនជានាយករដ្ឋមន្ត្រីរបស់ខ្ញុំទេ» អ្នកតវ៉ាមួយចំនួន បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះដំណើរទស្សនកិច្ចនេះ ដោយស្ត្រីម្នាក់និយាយថា នាងមិនពេញចិត្តដែលនាយករដ្ឋមន្ត្រីរបស់នាងនិយាយទៅកាន់ «ឃាតកសម្លាប់ប្រជាជនស្លូតត្រង់»។

អតីតនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយក្នុងអំឡុងការតវ៉ាថា វាអាស្រ័យលើក្រុមបាតុករ ដើម្បីធានាបានថា ប្រទេសស្លូវ៉ាគី មិនមានរូបភាពអាក្រក់ដូចរដ្ឋាភិបាលស្លូវ៉ាគី នេះទេ។

លោក Fico បានជួបជាមួយលោកPutin កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ជាដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំសហភាពអឺរ៉ុប ទៅកាន់ទីក្រុងមូស្គូ ខណៈកិច្ចសន្យាដែលអនុញ្ញាតឱ្យឧស្ម័នរុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែន ជិតដល់ពេលផុតកំណត់។

ប្រទេសស្លូវ៉ាគី ពឹងផ្អែកលើឧស្ម័នដែលឆ្លងកាត់ប្រទេសជិតខាងអ៊ុយក្រែន ហើយប្រទេសនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាលំហូរទាំងនោះចាប់ពីឆ្នាំ២០២៥ ខណៈកំពុងរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការបដិសេធ មិនបន្តកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងឆ្នាំនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm