មិនយូរប៉ុន្មានក្រោយសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើមងើបឡើងវិញពីផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩ ហានិភ័យថ្មីៗជាច្រើនកំពុងត្រៀមចាំកើតឡើងសម្រាប់ឆ្នាំ២០២៥។

នៅឆ្នាំ២០២៤នេះ ធនាគារកណ្តាលពិភពលោក នៅទីបំផុតអាចចាប់ផ្តើមបញ្ចុះអត្រាការប្រាក់បន្តិច ភាគហ៊ុនឡើងដល់កម្រិតខ្ពស់បំផុតនៅអាមេរិក និងអឺរ៉ុប ហើយទស្សនាវដ្តី Forbes បានប្រកាសថាជា "ឆ្នាំនេះជាឆ្នាំសម្រាប់អ្នកមានទ្រព្យដ៏ច្រើន" ខណៈមហាសេដ្ឋីថ្មីៗ ១៤១នាក់បានចូលក្នុងបញ្ជីអ្នកមានលំដាប់កំពូល។

ប៉ុន្តែនេះហាក់មិនមែនជាដំណឹងល្អខ្លាំងទេ ដោយនៅក្នុងឆ្នាំបោះឆ្នោតដ៏ធំនេះ ប្រជាជនបានដាក់ទណ្ឌកម្មមេដឹកនាំជាច្រើន រាប់ចាប់ពីឥណ្ឌា ទៅកាន់អាហ្វ្រិកខាងត្បូង អឺរ៉ុប និងអាមេរិក ចំពោះការពិតដែលថាសេដ្ឋកិច្ចកំពុងដាំក្បាលចុះ វិបត្តិនៃការរស់នៅដ៏ឃោរឃៅ ដែលនាំមកដោយកំណើនតម្លៃទំនិញក្រោយជំងឺកូវីដ១៩។
សម្រាប់មនុស្សជាច្រើន សេដ្ឋកិច្ចអាចនឹងកាន់តែតានតឹងនៅឆ្នាំ២០២៥។ ប្រសិនបើលោកប្រធានាធិបតី Donald Trump អនុម័តពន្ធនាំចូលរបស់អាមេរិក ដែលបង្កសង្គ្រាមពាណិជ្ជកម្ម នោះអាចមានន័យថានឹងមានកម្រិតអតិផរណាថ្មី ការធ្លាក់ចុះជាសកល ឬបញ្ហាទាំងពីរនេះកើតឡើងទន្ទឹមគ្នា។ ភាពអត់ការងារធ្វើ ដែលបច្ចុប្បន្ននៅជិតកម្រិតទាបជាប្រវត្តិសាស្ត្រ អាចកើនឡើងវិញ។

ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា វិបត្តិនយោបាយនៅអាល្លឺម៉ង់ និងបារាំង និងចម្ងល់ជុំវិញសេដ្ឋកិច្ចរបស់ចិន កាន់តែគ្របដណ្ដប់លើភាពភ័យខ្លាចរបស់ពិភពលោក។ ជាមួយគ្នានេះ ការកើនឡើងនៃក្តីបារម្ភសម្រាប់ប្រទេសជាច្រើនគឺផលវិបាកនៃការខូចខាតអាកាសធាតុ៕