លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថាមានចេតនាបំផ្លិចបំផ្លាញការចរចាសន្តិភាពនៅហ្កាហ្សា

2024/12/24 07:59:39 pm        243

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញការចរចាបទឈប់បាញ់នៅដែនដីហ្កាហ្សា បន្ទាប់ពីលោកបានទទូចម្តងទៀតពីចេតនាចង់បន្តសង្រ្គាម រហូតកម្ទេចក្រុមហាម៉ាសទាំងស្រុងពីទឹកដីនេះ។

ពាក្យចចាមអារ៉ាមជុំវិញបទឈប់បាញ់ជិតសម្រេចបាន បានផ្សព្វផ្សាយជាថ្មីម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាំងក្រុមហាម៉ាស និងមន្ត្រីអ៊ីស្រាអែល សុទ្ធតែបានអះអាងថា ពួកគេកាន់តែខិតជិតដល់កិច្ចព្រមព្រៀង ដែលនឹងបញ្ចប់ជម្លោះជាង១ឆ្នាំ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។

ទោះយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្រាប់សារព័ត៌មាន The Wall Street Journal ថាលោកនឹងមិនយល់ព្រមបញ្ចប់សង្គ្រាម មុនពេលកម្ចាត់ក្រុមហាម៉ាសអស់ពីដែនដីហ្កាហ្សា នោះទេ។ លោកនឹងមិនទុកពួកគេឱ្យកាន់អំណាចនៅហ្កាហ្សាចម្ងាយត្រឹមតែ៣០ម៉ាយល៍ពីទីក្រុង Tel Aviv ឡើយ។ បទឈប់បាញ់នឹងមិនកើតឡើងទេ។

លោក Yair Lapid មេដឹកនាំបក្សប្រឆាំងរបស់អ៊ីស្រាអែល បានប្រាប់វិទ្យុ Army កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាលោក Netanyahu មិនចង់បានកិច្ចព្រមព្រៀង ដោយសារតែនយោបាយរបស់លោក។

លោក Netanyahu កំពុងលេងល្បិចដដែល ដែលលោកធ្លាប់បានប្រើកាលពីមុនមក។ ការចរចាកំពុងរីកចម្រើន និងអាចកើតឡើងបាន ហើយបន្ទាប់មកលោកនឹងប្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស រួចពន្យល់ថាលោកនឹងមិនបញ្ឈប់សង្គ្រាមឡើយ ហើយផ្តល់សញ្ញាដល់ក្រុមហាម៉ាសថាគ្មានហេតុផលត្រូវមានកិច្ចព្រមព្រៀងជាមួយលោកជាដាច់ខាត។

លោក បេននីហ្គែនស៍ (Benny Gantz) អតីតរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីសង្រ្គាម និងជាមេដឹកនាំបក្សបង្រួបបង្រួមជាតិ បានរិះគន់លោក Netanyahu ចំពោះការរាយការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស និងបំផ្លាញដំណើរការចរចាបទឈប់ដែលកំពុងបន្ត និងមានភាពផុយស្រួយបំផុត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm