
កោះកុង៖ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ (គ.ជ.គ.ម.) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយរដ្ឋ បាលខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO ToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ PRISM” ជូនដល់មន្រ្តីបង្គោលរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង ៧ ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីបង្គោលទាំងអស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការអង្កេត តាមដាន កត់ត្រា និងបញ្ជូនផ្តល់ព័ត៌មាន ស្តីពីហានិភ័យនៃមុខសញ្ញា គ្រោះថ្នាក់ និងផលប៉ះពាល់ដោយគ្រោះមហន្តរាយនានាដែលបានកើតមានឡើង។

