ក្រសួងការងារ ស្នើភាគីពាក់ព័ន្ធរួមគ្នាសម្រេចឲ្យបាននូវ “សហគ្រាសមួយជាសហគមន៍​សុខសាន្តមួយ”

2024/12/24 09:42:08 pm        341

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ស្នើឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូល​រួម​សហការគ្នា ដើម្បីឈានសម្រេចឲ្យបាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្នុង​គោលដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក៏ដូចជា​បង្កើន​ការ​ទាក់​ទាញ​អ្នក​វិនិយោគកាន់តែមកកាន់កម្ពុជា។

លើកឡើងក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្ដីពី ទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” កាលពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ លោក​ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងលើ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវ​បាន​បង្កើត​ឡើងក្នុងឆ្នាំ២០២៤ ដោយកម្មវិធីនេះ គឺជាយន្តការនៃ​ការ​ត្រួតពិ​និត្យ​លើ​វប្បធម៌​អនុ​លោមភាព​នៃសហគ្រាសគ្រឹះស្ថាន ដើម្បីទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រ “សហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយ” ដោយសហគ្រាស គ្រឹះស្ថាន ដែលទទួលបានពានរង្វាន់ និង​វិញ្ញា​បនបត្រនឹងត្រូវប្រកាសនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១ ខែឧសភា ជា​រៀងរាល់ឆ្នាំ។ ដូចគ្នានេះ ការរៀបចំសន្និសីទនាពេលនេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និង​ការជំរុញ​កិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការ​ពិគ្រោះ​យោបល់​គ្រប់​ជ្រុង​ជ្រោយ និង​ពេញ​លេញ​ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយ​សហគ្រាស​មួយជាសហគមន៍សុខសាន្តមួយ។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម​ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះ​ដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់​បញ្ហា​ទាំ​ង​ឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងក៏ស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បី​ជា​ប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល ដោយ​ប្រើ​ប្រាស់​កិច្ច​សន្ទនា​សង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​សហគ្រាស​មួយក្លាយជាសហគមន៍សុខសាន្តមួយ ។

សូមជម្រាបថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺផ្ដើមចេញពីការ​អនុវត្ត​អនុសាសន៍​រួមគ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្ប​ន្ន​ជា​ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអំឡុង​ពេល​ចុះ​ជួប​សំណេះ​សំណាល ជាមួយបងប្អូនកម្មករនិយោជិត ឆ្នាំ២០២៣ នាពេលកន្លងទៅ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm