អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសយេម៉ែន ទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនៃជំងឺអាសន្នរោគ នៅទូទាំងពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសុខភាពពិភពលោក បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ០១ ខែធ្នូ ប្រទេសយេម៉ែន បានកត់ត្រាករណីសង្ស័យថា ជាជំងឺអាសន្នរោគចំនួន ២៤៩.0000ករណី និងការស្លាប់ដែលជាប់ពាក់ព័ន្ធចំនួន ៨៦១នាក់នាក់ ក្នុងឆ្នាំ ២០២៤ ដែលតំណាងឲ្យ ៣៥ភាគរយនៃបន្ទុកជំងឺអាសន្នរោគសកលលោក និង ១៨ភាគរយនៃអ្នកស្លាប់ទូទាំងពិភពលោក ដែលបានរាយការណ៍ពីជំងឺនេះ។

អង្គការ WHO បាននិយាយថា តួលេខចុងក្រោយបំផុតបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនករណី និងការស្លាប់ដែលត្រូវបានរាយការណ៍ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ កើនឡើង ៣៧ ភាគរយ និង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។
តំណាងអង្គការសុខភាពពិភពលោក និងជាប្រធានបេសកកម្មប្រចាំប្រទេសយេម៉ែន លោក Arturo Pesigan ត្រូវបានដកស្រង់សម្តីថា៖«ការផ្ទុះឡើងនៃជម្ងឺឆ្លងតាមទឹក ដូចជាជំងឺអាសន្នរោគ និងជំងឺរាគរូសដ៏ស្រួចស្រាល ធ្វើឲ្យមានបន្ទុកបន្ថែមលើប្រព័ន្ធសុខភាពដែលមានភាពតានតឹងរួចហើយ ដែលប្រឈមនឹងការផ្ទុះជំងឺជាច្រើន»។