គណៈកម្មាធិការប្រឆាំងអំពើពុករលួយ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបង់ក្លាដែស បានបើកការស៊ើបអង្កេតលើករណីកេងបន្លំប្រាក់ចំនួន ៥ពាន់លានដុល្លារ ដែលជាប់ពាក់ព័ន្ធទៅនឹងរោងចក្រថាមពលនុយក្លេអ៊ែរដែលគាំទ្រដោយរុស្ស៊ីរបស់មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី Sheikh Hasina និងក្រុមគ្រួសាររបស់លោកស្រី។

រួមជាមួយនឹងលោកស្រី Hasina អតីតនាយករដ្ឋមន្ត្រីដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីត្រូវបានផ្តួលរំលំដោយបដិវត្តន៍ ក្នុងខែសីហា អ្នកដែលត្រូវស៊ើបអង្កេតរួមមានកូនប្រុសរបស់លោក ស្រី គឺលោក Sajeeb Wazed Joy និងក្មួយស្រី លោកស្រី Tulip Siddiq ជាសមាជិកសភា និងជារដ្ឋមន្ត្រីនៃ រដ្ឋាភិបាលអង់គ្លេស។

ការចោទប្រកាន់នេះ ត្រូវបានលើកឡើងដោយដីកាតុលាការដែលស្វែងរកការស៊ើបអង្កេត ដែលបានត្រូវដាក់ទៅតុលាការជាន់ខ្ពស់ ដោយគូប្រជែងនយោបាយរបស់លោកស្រី Hasina គឺលោក Bobby Hajjaj ប្រធានគណបក្សចលនាប្រជាធិបតេយ្យជាតិ។ លោក Hajjaj បាននិយាយកាលពីថ្ងៃចន្ទថា៖«យើងស្វែងរកយុត្តិធម៌ តាមរយៈតុលាការ»។
ការចោទប្រកាន់សំខាន់ៗ ត្រូវបានភ្ជាប់ទៅនឹងការផ្តល់មូលនិធិដល់រោងចក្រនុយក្លេអ៊ែរ Rooppur មានតម្លៃ ១២,៦៥ ពាន់លានដុល្លារ ដែលជាប្រទេសដំបូងគេនៅអាស៊ីខាងត្បូង ត្រូវបានចុះបញ្ជីធនាគារដោយទីក្រុងមូស្គូជាមួយនឹងប្រាក់កម្ចីចំនួន ៩០ភាគរយ។