
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សាលាហ្វឹកហ្វឺន គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់កងទ័ព ក្នុងពេល បច្ចុប្បន្ន និងអនាគត ហើយត្រូវការជាចាំបាច់នូវធាតុផ្សំសំខាន់ៗពីរ៖ ទី(១) គឺជាធាតុរឹង សំដៅ លើ ហេដ្ឋា រចនាសម្ព័ន្ធ និងគ្រឿងបំពាក់នានា និងទី(២) គឺជាធាតុទន់ ហើយជាធាតុចាំបាច់ជាទីបំផុត ព្រោះសំដៅ ទៅលើ គុណភាពនៃកម្មវិធីសិក្សា, សមត្ថភាពរបស់យោធាចារ្យ និងគុណភាពរ បស់គណៈគ្រប់គ្រងប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយមានវិន័យតឹងរឹង ក៏ដូចជាគុណភាពនៃ សិក្ខាកាមដែលចូលរួមវគ្គ ហ្វឹកហ្វឺនដើម្បី ក្រេប ជញ្ជក់ នូវចំណេះដឹងយកទៅបម្រើអង្គភាព និងជាផលដល់អនាគតផ្ទាល់ខ្លួន៕



