កម្ពុជាកំពុងសហការជាមួយដៃគូពាក់ព័ន្ធ ជំរុញផ្គត់ផ្គង់ទឹកស្អាតឱ្យមានប្រើប្រាស់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០

2024/12/24 10:27:13 pm        184

ភ្នំពេញ ៖ កម្ពុជាកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឈានទៅសម្រេចចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីជំរុញ ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០ ដែលជាមូលដ្ឋានសំខាន់ នៃការសម្រេច បានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។

​ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើក «សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ២០២៤ (លើកទី១៧) នៅថ្ងៃទី ២៤ ខែ ធ្នូ នេះថា ជុំវិញបញ្ហាទឹកស្អាត នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានកំពុងខិតខំយកចិត្តទុកដាក់ អនុវត្តការងារគោលសំខាន់ៗជាច្រើន ជាក់ស្តែងមកដល់ចុងឆ្នាំ២០២៤ នេះ, ភូមិដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណមានជាង ១០ ពាន់ ភូមិ ក្នុងនោះរដ្ឋាករទឹក ជិត ២ ពាន់ភូមិ ស្មើជាង ១៨ ភាគរយ, និងប្រតិបត្តិករឯកជន ជាង ៨,៧ ពាន់ភូមិ ចំពោះចំនួនភូមិ មានបណ្តាញសរុបជាង ៧ ពាន់បណ្តាញ ក្នុងនោះរដ្ឋាករទឹកជាង ១.៤ ពាន់ភូមិ និងឯកជនជិត ៦ ពាន់ភូមិ។ នៅក្នុងឆ្នាំ ២០២៤ នេះដែរ, កម្ពុជាអាចផលិតទឹកស្អាតបានប្រមាណពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយថ្ងៃ បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ បរិមាណទឹកផលិតសរុបបានប្រមាណ ៤៥ លានម៉ែត្រគូប ក្នុងនោះប្រតិបត្តិករឯកជនមានប្រមាណ ១៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ ស្មើប្រមាណ ៣៥ ភាគរយនៃការផលិតទឹកសរុប។

ទាក់ទិនបញ្ហាទឹកស្អាតនេះ, ឯកឧត្តម ស៊ឹម ស៊ីថា បន្តថា នៅក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, អភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ពោលគឺ "ប្រជាពលរដ្ឋត្រូវ មានទឹកស្អាតប្រើទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០” ដែលជាមូលដ្ឋានសំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បី សម្រេចបានគោលដៅ និងនិងចក្ខុវិស័យខាងលើ យើងពិតជាមិនអាចខ្វះបានទេនូវកិច្ចសហការ និងការជួយជ្រោមជ្រែងពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ជាពិសេសការអនុវត្តកាតព្វកិច្ចប្រកបដោយការទួលខុសត្រូវ របស់ប្រតិបត្តិករទឹកស្អាតទាំង អស់ ដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌគោលទាំង៤គឺ៖ ទឹកមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ 

ជុំវិញបញ្ហាទឹកនេះដែរ, ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ដោយសារការ រីកលូតលាស់នៃនគរូបនីយកម្មសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋនាប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបង្កើនឡើងនូវតម្រូវការទឹកស្អាត ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការបញ្ចេញមកវិញនូវទឹកកខ្វក់ បានធ្វើឱ្យប៉ះពាល់ភោគផលធម្មជាតិ ព្រមទាំងបំពុលបរិស្ថាន ទាំងផ្នែកខាងលើដី និងផ្នែកក្រោមដី បង្កើតជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន។ ដើម្បីសម្រេចឱ្យបាននូវក្របខណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានប្តេជ្ញា ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ ធ្វើប្រព្រឹត្តកម្ម ឬធ្វើប្រព្រឹត្តកម្មមិនទាន់បានត្រឹមត្រូវ ចូលក្នុងតំបន់ទឹកសាធារណៈដូចជា សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យសម្រេចបាន ៥០% ត្រឹមឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ យើងកំពុងបន្តធ្វើការសិក្សា និងពង្រីកតំបន់គ្រប់គ្រងទឹកកខ្វក់ និងទីលានទុកដាក់សម្រាម។ ក្រសួងក៏កំពុងបន្តពង្រឹងសមត្ថភាពមន្ត្រី ជំនាញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ដើម្បីធានាស្តង់ដាបច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់ឱ្យមានគុណភាពខ្ពស់នៅកម្ពុជាផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm