កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស( Hamas) ដែលជាកងពលតូច Al-Qassam បាននិយាយកាលពីថ្ងៃចន្ទថា ប្រយុទ្ធជនរបស់ខ្លួន បានសម្លាប់ទាហានអ៊ីស្រាអែល ៣នាក់ និងបានជួយសង្គ្រោះ» ជនជាតិប៉ាឡេស្ទីន ដែលចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងផ្ទះមួយ នៅក្នុងទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Al-Qassam បាននិយាយថា សមាជិករបស់ខ្លួន «បានចាក់ និងសម្លាប់ទាហានអ៊ីស្រាអែល បីនាក់ ដែលកំពុងបំពេញបេសកកម្ម ដើម្បីការពារអគារមួយ»។កងពលតូចនេះ បានបន្ថែមថា ក្រុមយុទ្ធជនហាម៉ាស ក៏បានរឹបអូសអាវុធរបស់ទាហានអ៊ីស្រាអែលផងដែរ ហើយបានដោះលែងជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលត្រូវបានគេចាប់ ធ្វើជាចំណាប់ថ្នូរ។
យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
Iទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា ទាហាន និងមន្ត្រីបីនាក់មកពីកងពលតូច Kfir ត្រូវបានសម្លាប់ ដោយការបំផ្ទុះគ្រឿងផ្ទុះមួយ ដោយកំណត់គោលដៅលើកងកម្លាំងយោធា នៅភាគខាងជើងហ្កាហ្សា។
អ៊ីស្រាអែល បានបើកការវាយលុកយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមឥស្លាមនិយម ចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល។