រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប នឹងរួមចំណែកកងទ័ពដល់បេសកកម្មរក្សាសន្តិភាពរបស់សហភាពអាហ្រ្វិក នៅសូម៉ាលី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ចំពេលមានភាពតានតឹងជាមួយអេត្យូពីជុំវិញការទទួលស្គាល់ប្រទេសសូម៉ាលីឡែន (Somaliland)។
លោក Badr Abdelatty បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងគែរ ដើម្បីអបអរដល់ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសូម៉ាលីថា៖«អេហ្ស៊ីបបានសម្រេចចិត្តចូលរួមក្នុងបេសកកម្មនេះ ដោយផ្អែកលើសំណើរបស់រដ្ឋាភិបាលសូម៉ាលី និងការស្វាគមន៍ពីក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក»។
បេសកកម្មរក្សាស្ថិរភាព និងការគាំទ្ររបស់សហភាពអាហ្រ្វិក ដែលត្រូវបានគេស្គាល់ថា AUSSOM នឹងជំនួសបេសកកម្មប្រឆាំងភេរវកម្ម ដែលត្រូវបញ្ចប់នៅឆ្នាំនេះ។
ជម្លោះរវាងប្រទេសអេត្យូពី និងសូម៉ាលី បានផ្ទុះឡើង នៅឆ្នាំនេះ ជុំវិញផែនការរបស់ទីក្រុង Addis Ababa ក្នុងការសាងសង់កំពង់ផែ នៅក្នុងតំបន់បែងចែកនៃប្រទេសសូម៉ាលីឡែន ដែលបានទាក់ទាញមហាអំណាច ក្នុងតំបន់ និងបានគំរាមកំហែងដល់អស្ថិរភាពនៃតំបន់ញកអាហ្វ្រិក(Horn of Africa)។
បន្ទាប់ពីការចរចាដែលសម្របសម្រួលដោយទួរគីមក ប្រទេសសូម៉ាលី និងអេត្យូពី បាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានេះ។