បាល់ទាត់៖ ផ្លូវការហើយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំមិនបានឡើងទៅជុំចុងក្រោយការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំតំបន់អាស៊ី ២០២២ នៅប្រទេសអ៊ូបេគីស្ថានទេ ដោយស្ថិតនៅក្រៅចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ៤ក្រុមទោះបីមាន ៣ពិន្ទុពីការប្រកួតក្នុងពូលក៏ដោយ។

ក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំកម្ពុជា បើកយុទ្ធនាការប្រកួតជម្រុះនេះដោយយកឈ្នះយុវជនហុងកុង ៤ទល់នឹង២ ប៉ុន្តែចាញ់យុវជនម្ចាស់ផ្ទះជប៉ុន ០ទល់នឹង៤។ តាំងពីចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ កម្ពុជាមិនដែលបានទៅជុំចុងក្រោយទេលើកលែងតែក្រុមអាយុក្រុម ១៩ឆ្នាំដែលបានឆ្លងទៅជុំចុងក្រោយជើងឯកយុវជនអាស៊ី ២០១៩ តែត្រូវលប់ចោលដោយសារកូវីដ-១៩។ មកដល់ពេលនេះប្រទេសដែលបានឡើងទៅជុំចុងក្រោយមាន ១៣ប្រទេសហើយគឺម្ចាស់ផ្ទះអ៊ូបេគីស្ថាន កាតា អ៊ីរ៉ង់ អ៊ីរ៉ាក់ គូវ៉ែត អារ៉ាប់រួម ហ្សកដានី អូស្ត្រាលី កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន ថៃ និងទួកមេនីស្ថាន៕
អត្ថបទ៖ គង់ ហួន