កងជីវពលអ៊ីរ៉ាក់ ផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីស្រាអែល

2024/12/24 10:50:19 pm        30

សារព័ត៌មាន Al-Akhbar របស់ប្រទេសលីបង់ រាយការណ៍ថា ក្រុមប្រដាប់អាវុធ Shia មកពីក្រុមតស៊ូឥស្លាម នៅប្រទេសអ៊ីរ៉ាក់ បានជ្រើសរើសមិនជ្រៀតជ្រែកក្នុងស្ថានភាព នៅក្នុងប្រទេសស៊ីរី និងផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីស្រាអែល ក្នុងគោលបំណងគាំទ្រក្រុមប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា   ស្ទ្រីប ។

យោងតាមសារព័ត៌មាននេះបានឲ្យដឹងថា ការសម្រេចនេះ កើតចេញពីកិច្ចព្រមព្រៀងមួយ ដែលកងជីវពលស៊ីអ៊ីតសម្រេចបាន ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាម៉េដ អាល់ស៊ូដានី Mohammed Al Sudani។

មេដឹកនាំតំបន់ពីកងជីវពល Al-Nujaba Shia របស់អ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាននេះថា៖«អង្គភាព [ការតស៊ូ] បានសម្រេចចិត្តមិនធ្វើអន្តរាគមន៍ ក្នុងកិច្ចការស៊ីរី និងដើម្បីតាមដានស្ថានការណ៍ពីចម្ងាយ» រហូតដល់ជំហររបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ទៅលើមជ្ឈិមបូព៌ា ជាពិសេស ទាក់ទងនឹងប្រទេសអ៊ីរ៉ង់ កាន់តែច្បាស់»។

លោក Kazem Al-Fartousi អ្នកនាំពាក្យរបស់កងជីវពលនៃកងពលតូច Kata'ib Sayyid al-Shuhada បានពន្យល់ទៅកាន់កងជីវពល Al-Akhbar ថា៖«ប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់ក្រុមហេសបូឡា ប៉ុន្តែនៅពេលដែលបទឈប់បាញ់ ត្រូវបានឈានដល់នៅក្នុងប្រទេសលីបង់ ប្រតិបត្តិការទាំងនោះ ត្រូវបានផ្អាក»។ យោងតាមគាត់ អង្គភាព Shia មួយចំនួននៅអ៊ីរ៉ាក់ កំពុងជំរុញឲ្យចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញប្រឆាំងនឹងអ៊ីស្រាអែល ហើយបញ្ហានេះ កំពុងត្រូវបានពិភាក្សា។

កាលពីចុងខែវិច្ឆិកា អង្គភាពប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំ លើទីតាំងដែលកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។ នៅថ្ងៃទី 0៨ ខែធ្នូ ពួកគេ បានចូលក្នុងទីក្រុងដាម៉ាស។ លោក បាសា អាល់អាសាដ (Bashar al-Assad)បានលាលែងពីតំណែងជាប្រធានាធិបតីស៊ីរី ហើយបានភៀសខ្លួនចេញពីប្រទេស។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir ដែលបានដឹកនាំរដ្ឋាភិបាលស៊ីរី ដែលត្រូវបានគេហៅថា រដ្ឋាភិបាលស្រោចស្រង់ជាតិ នៅក្នុងខេត្ត Idlib ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ បានប្រកាសតែងតាំងលោក ជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី។ រយៈពេលបណ្តោះអាសន្ននេះ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm