អភិបាលខេត្ត លោក Ismail Ustaoglu បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និង ៣នាក់ បានរងរបួសជា ដោយសារការផ្ទុះនៅរោងចក្រផលិតគ្រឿងផ្ទុះមួយ នៅក្នុងទីក្រុង Balikesir ភាគខាងលិចប្រទេសទួរគី។
ទូរទស្សន៍ CNN Turk TV បានដកស្រង់សម្តីលោកដែលបាននយាយថា ដោយសារការផ្ទុះនោះ មនុស្ស ១២នាក់ បានស្លាប់ និង ៣នាក់ បានរងរបួស។ ចំពោះលទ្ធភាពនៃការវាយប្រហារភេរវកម្ម ត្រូវបានច្រានចោល។
ជាមួយគ្នានេះ សេវាសារព័ត៌មានរបស់លោកអភិបាលខេត្ត បានរាយការណ៍ថា ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវបឋម។ សេចក្តីថ្លែងការណ៍ បាននិយាយថា៖«អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លទ្ធភាពនៃការវាយប្រហារភេរវកម្មត្រូវបានច្រានចោល ហើយយើងកំពុងពិចារណាតែលទ្ធភាពនៃការសង្គ្រោះបន្ទាន់ ដោយសារតែបញ្ហាបច្ចេកទេស»។
យោងតាមទូរទស្សន៍ TRT Haber TV អគ្គិភ័យ បានឆាបឆេះ ដោយសារការផ្ទុះនោះ។ ទូរទស្សន៍នេះ បានបន្ថែមថា មានការខូចខាតសម្ភារៈ។
