មន្ត្រីនគរបាលខេត្តមួយរូប បាននិយាយថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលគ្រាប់បែកមួយគ្រាប់បន្សល់ទុកដោយក្រុមរដ្ឋឥស្លាម (IS) បានផ្ទុះ នៅភាគកណ្តាលនៃខេត្ត Salahudin។
យោងតាមលោក Mohammed al-Bazi មកពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃទីបញ្ជាការនគរបាលខេត្ត Salahudin បានឲ្យដឹងថា ការផ្ទុះនោះ បានកើតឡើង នៅក្នុងតំបន់កសិកម្មភាគខាងជើងនៃរដ្ឋធានី Tikrit មានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងបាកដាដ (Baghdad)។
ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ មានភាពល្អប្រសើរឡើង ចាប់តាំងពីការកម្ចាត់ក្រុម IS ក្នុងឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមISដែលនៅសល់ បានលួចចូលទៅក្នុងភាគកណ្តាលទីក្រុង វាលខ្សាច់ និងតំបន់ដែលពិបាកចូលទៅដល់មួយចំនួន ដោយធ្វើការវាយប្រហារតាមបែបទ័ពព្រៃជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។

