ផ្លូវល្បាយក្រួសនៅដំណាក់ត្រយឹង បានកំពុងលើកកម្ពស់ការរស់នៅដល់គ្រួសារអតីតយុទ្ធជន

2024/12/25 01:56:50 am        178

ភ្នំពេញ ៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងដីសម្បទានសង្គមកិច្ច ត្រង់ចំណុចដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ បានស្ថាបនាយ៉ាងល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន រាប់រយគ្រួសារ ដែលកំពុងរស់នៅតំបន់នោះ។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ រួមជាមួយសំណង់សិល្បៈការ្យផ្សេងៗ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៤ ខែធ្នូ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំង ទ្វេបានគិតគូរយ៉ាងខ្លាំងលើការអភិវឌ្ឍ និងការគិតគូរដល់ការរស់នៅរបស់ប្រជាជននៅជនបទជាដើម។

ឯកឧត្តម បន្តថា ជាក់ស្តែងនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹងខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល បង្កើតជាសហគមន៍សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន មានផ្ទះ មានដីធ្វើចម្ការ មានផ្លូវ និងសំណង់សិល្បៈការ្យផ្សេងៗជាច្រើន បានកំពុងកើតឡើងជាបន្តបន្ទាប់ ។ នេះជាការចូលរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជននៅតំបន់នោះ មាន ជីវភាពរស់នៅកាន់តែប្រសើរ។

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បន្តថា ជាក់ស្តែងផ្លូវក្រាលដីល្បាយក្រួសប្រវែងជាង ១០ គីឡូម៉ែត្រ ដែលបានស្ថាបនារួចរាល់ នឹង ជួយសម្រួលដល់ការធ្វើដំណើរ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ ជាពិសេសជំរុញដល់ការ ដឹកជញ្ជូនកសិផលបស់កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព ជាពិសេសសម្រាប់គ្រួសារកងទ័ពដែលរស់នៅតំបន់នោះផងដែរ។

ចំណែកក្នុងជំនួបជាមួយប្រជាពលរដ្ឋ, ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុក ថែទាំបន្ត សហការ ណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ដោយត្រូវ មានការយាមកាមឱ្យបានហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូឲ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកសម្បត្តិទំាងនោះជារបស់ ពួកគាត់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm