ភ្ញៀវទេសចរនៅទីក្រុង Srinagar តំបន់កាស្មៀ ប្រទេសឥណ្ដា ទទួលបានភាពសប្បាយរីករាយជាខ្លាំងនៅថ្ងៃអង្គារនេះ ពេលដែលតំបន់ជ្រលងភ្នំ ប្រែក្លាយជាដែនដីរដូវរងាដ៏អស្ចារ្យបំផុត ។
បឹង Dal នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា បន្តកកដោយផ្នែក ពេលដែលសីតុណ្ហភាព ធ្លាក់ចុះខ្លាំងនៅតំបន់ភ្នំហិម៉ាឡៃ ។
ព្រិលបានធ្លាក់ផងដែរនៅទីក្រុង Shimla នាថ្ងៃអង្គារនេះ ធ្វើឲ្យមានភាពសប្បាយរីករាយដូចគ្នាដល់អ្នកស្រុក និងភ្ញៀវទេសចរ ពេលដែលផ្នែកជាច្រើននៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ជួបស្ថានភាពចុះត្រជាក់ខ្លាំងដូចជារលកត្រជាក់ ។
ភ្ញៀវទេសចរ សប្បាយរីករាយនឹងស្ថានភាពធ្លាក់ព្រិលសក្បុស នៅទីក្រុងតំបន់ភ្នំភាគខាងជើងមួយនេះ ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញ ស្ថិតក្នុងរដ្ឋ Himachal Pradesh ។
តំបន់មួយចំនួននៅរដ្ឋដ៏ពេញនិយមបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា បានមើលឃើញស្ថានភាពចុះអ័ព្ទខ្លាំង ស្របពេលសីតុណ្ហភាពទាបខ្លាំង ។
ព្រិលនៅតំបន់ Jammu and Kashmir និងរដ្ឋ Himachal Pradesh រងឥទ្ធិពលដោយផ្ទាល់ពីសីតុណ្ហភាពទាបនៅតាមរដ្ឋភាគខាងជើង Punjab, Haryana, Uttar Pradesh និងរដ្ឋធានីញូវដែល្លី របស់ប្រទេសឥណ្ឌា ។
សូមបញ្ជាក់ថា រដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ មិនត្រជាក់ដូចតំបន់ផ្សេងទៀតនៅអាមេរិកខាងជើងនោះទេ ប៉ុន្តែពលរដ្ឋពួកគេរងផលប៉ះពាល់ខ្លាំង ដោយសារស្ថានភាពអាកាសធាតុត្រជាក់ ៕


