ក្រុមគ្រូពេទ្យ៖ កងទ័ពអ៊ីស្រាអែល បង្ខំអ្នកជំងឺឱ្យជម្លៀសពីមន្ទីរពេទ្យភាគខាងជើងហ្កាហ្សា

2024/12/25 03:51:42 pm        173

ក្រសួងសុខាភិបាលនៃដែនដីហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ថា កងទ័ពអ៊ីស្រាអែល បានបង្ខំឱ្យមានការជម្លៀសចេញពីមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅភាគខាងជើងហ្កាហ្សា ហើយអ្នកជំងឺជាច្រើននាក់ ដែលខ្លះធ្វើដំណើរដោយថ្មើរជើង បានទៅដល់មន្ទីរពេទ្យមួយផ្សេងទៀតដែលនៅចម្ងាយរាប់គីឡូម៉ែត្រពីទីក្រុងហ្កាហ្សា។

មន្ទីរពេទ្យឥណ្ឌូណេស៊ីនោះ គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនរបស់តំបន់ហ្កាហ្សាស្ទ្រីប ដែលនៅតែដំណើរការដោយផ្នែក នៅជាយភាគខាងជើងរបស់ខ្លួន ជាតំបន់ដែលស្ថិតនៅក្រោមសម្ពាធយោធាអ៊ីស្រាអែល ដ៏ខ្លាំងក្លាអស់ពេលជិត ៣ខែ។

អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួននៅជុំវិញសហគមន៍ហ្កាហ្សា ភាគខាងជើងចំនួន៣ ជុំវិញមន្ទីរពេទ្យនោះគឺតំបន់ បេតឡាហ៊ីយ៉ា (Beit Lahiya), បេត ហានួន (Beit Hanoun) និង ចាបាលីយ៉ា (Jabalia) ដើម្បីកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស។

សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល និយាយថា មន្ទីរពេទ្យឥណ្ឌូណេស៊ី កំពុងត្រូវបានប្រើប្រាស់ដោយអ្នកប្រយុទ្ធដើម្បីបើកការវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល ហើយថាខ្លួន "សម្រួលដល់ការជម្លៀសប្រកបដោយសុវត្ថិភាពនៃជនស៊ីវិល បុគ្គលិកពេទ្យ និងអ្នកជំងឺពីតំបន់នោះ ទាំងមុន និងអំឡុងពេលប្រតិបត្តិការ"។ ពលរដ្ឋប៉ាឡេស្ទីន ចោទអ៊ីស្រាអែល ថាចង់ជម្លៀសប្រជាជននៅភាគខាងជើងហ្កាហ្សាជាអចិន្ត្រៃយ៍ដើម្បីបង្កើតតំបន់ទ្រនាប់ ប៉ុន្តែអ៊ីស្រាអែលបដិសេធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm