មន្ត្រី​ជាន់ខ្ពស់​អូឡាំពិក “​សារព័ត៌មាន​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ជ្រោមជ្រែង​ដល់​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​មួយ​ឲ្យ​កាន់តែ​ល្បីល្បាញទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​”

2021/11/02 10:38:48 am        143

អូឡាំពិក៖ សិក្សា​ជំរុញ​ការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្ដីពី​តួនាទី​សារព័ត៌មាន​កីឡា​តាមរយៈ​បទពិសោធន៍ជនជាតិ​ជប៉ុន ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ CAMSOC មានប្រសាសន៍ថា នេះ​ជា​វគ្គ​បណ្តុះបណ្តាល​ដ៏​សំខាន់​មួយ ស្របតាម​ផែនការមេស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ របស់ CAMSOC ដើម្បី​លើកកម្ពស់​បន្ថែម​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ ក៏ដូចជា​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ឯកឧត្តម​អគ្គលេខាធិការ​បានចាត់ទុក​ថា សារព័ត៌មាន​គឺជា​ផ្នែក​ដ៏​សំខាន់ក្នុងការ​ជ្រោមជ្រែង​ដល់​ការផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​មួយ​ឲ្យ​កាន់តែ​ល្បីល្បាញ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ បើសិនជា​គ្មាន​សារព័ត៌មាន មិនបាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ណាមួយ​នោះទេ នោះ​នឹងធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នោះ​ខ្វះ​គ្រឿងផ្សំ​។ ដូច្នេះការប្រកួត​កីឡា​អាច​រីកចម្រើន ឬ​អាច​ទទួលបាន​ការគាំទ្រ​ពី​មហាជន និង​ពី​មនុស្សជាតិ​នៅលើ​ពិភពលោក​នេះ​ទៅបាន អាស្រ័យ​ដោយមាន​ការចូលរួម​ផ្សព្វផ្សាយ​​ពី​គុណ​តម្លៃ ពី​បណ្តាសារ​ព័ត៌មាន​នេះហើយ​។ «​អាច​ក្លាយទៅជា​អ្នកសារព័ត៌មាន​កីឡា​បាន គឺ​អ្នកសារព័ត៌មាន​ត្រូវដាក់​បេះដូងជា​កីឡាករ​សិន បើកាលណាអ្នកនិពន្ធ​ព័ត៌មាន​កីឡា​ដាក់​បេះ​ដូច​ក្នុង​ភាពជា​កីឡាករ នោះ​អ្នកសារព័ត៌មាន​កីឡា​ទាំងអស់អាច​និពន្ធ​អត្ថបទ ឬ​អត្ថាធិប្បាយ​បាន​នូវ​ព័ត៌មាន​កីឡាប្រកប​ដោយ​វិជ្ជាជីវៈ និង​ស៊ីជម្រៅ​ល្អ​។

«​ជាមួយគ្នា​នោះ អ្នកសារព័ត៌មាន​កីឡាក៏ត្រូវ​ស្គាល់​អំពី​គុណ​តម្លៃ គោលដៅ និង​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair-Play) ក្នុង​វិស័យ​កីឡា​ដែរ ដើម្បី​ធ្វើ​ឲ្យ​គុណ​តម្លៃ​កីឡាអាច​ត្រូវបាន​បញ្ជ្រាប​ការផ្សព្វផ្សាយ ​ទៅកាន់​មហាជន​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​គោលការណ៍​កីឡា​។ ជាមួយគ្នា​នោះ អ្នកសារព័ត៌មានក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់គឺជា​ម្ចាស់ផ្ទះស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ទាំងអស់គ្នា មិនមែនជា​របស់​អ្នកណាម្នាក់​នោះឡើយ ដូច្នេះហើយ​ឯកឧត្តម វ៉ា​ត់ ចំរើន ស្នើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ស្វែងយល់​អំពី​តួនាទី ភារកិច្ច កាតព្វកិច្ច​របស់ខ្លួន ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​នេះ ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​»​។​ ​សូម​ជម្រាប​ជូន​ថា ​វគ្គ​សិក្សា​នេះ​មាន​រយៈពេល ​៤​ថ្ងៃហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ខាងមុខ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm