អ្នកស្លាប់ពីព្យុះស៊ីក្លូននៅកោះម៉ាយ៉ត់ របស់បារាំង ឡើងដល់ ៣៩នាក់ ខណៈតួលេខពិតប្រាកដនៅតែមិនទាន់ដឹង

2024/12/25 05:40:56 pm        193

ក្រុមមន្ត្រីបារាំង បាននិយាយថា ចំនួនអ្នកស្លាប់នៅកោះ ម៉ាយ៉ត់ (Mayotte) ឡើងដល់ ៣៩នាក់ ជាង ១០ថ្ងៃបន្ទាប់ពីកោះនេះត្រូវបានវាយលុកដោយព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញ ខណៈតួលេខអ្នកស្លាប់ពិតប្រាកដ នៅតែមិនទាន់អាចបញ្ជាក់បាននៅឡើយ។

អាជ្ញាធរនិយាយថា មនុស្សរាប់ពាន់នាក់អាចនឹងស្លាប់នៅក្នុងព្យុះ ឈីដូ (Chido) នៅពេលបោកបក់លើកោះ ដែលជាតំបន់ក្រៅប្រទេសរបស់បារាំង នៅឆ្នេរសមុទ្រនៃអាហ្វ្រិកខាងកើត។ អាជ្ញាធរប្រាប់ថា កិច្ចប្រឹងប្រែងរាប់ចំនួនអ្នកស្លាប់អាចមានភាពស្មុគស្មាញ ដោយសារអ្នកស្រុកបញ្ចុះសពសាច់ញាតិពួកគេភ្លាមៗតាមទំនៀមទម្លាប់សាសនា ហើយក៏ដោយសារការពិតដែលថាអ្នកស្លាប់ជាច្រើនអាចជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។

ល្បឿនដ៏យឺតនៃជំនួយ និងការមកដល់នៃទឹកស្អាត ដែលជាចំណុចដ៏ក្ដៅគគុកសូម្បីតែមុនពេលមានគ្រោះមហន្តរាយនេះក៏ដោយ បានធ្វើឱ្យអ្នកស្រុកខឹងសម្បារយ៉ាងខ្លាំងនៅទូទាំងកោះ Mayotte ដែលជាដែនដីក្រីក្របំផុតរបស់បារាំង ស្ថិតនៅចន្លោះប្រទេសម៉ាដាហ្គាស្ការ និងម៉ូហ្សំប៊ិក។

វេជ្ជបណ្ឌិតម្នាក់ឈ្មោះលោក Mohamed Abdou បានហៅទិវាជាតិនៃការកាន់ទុក្ខដែលបារាំងប្រកាសសម្រាប់ជនរងគ្រោះនៅ Mayotte ថាជា "ការបំភាន់ផ្នែកនយោបាយ" ស្របពេលមានរបាយការណ៍ពីការធ្វេសប្រហែសជាប្រវត្តិសាស្ត្រ ជុំវិញហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងការចែកចាយជំនួយ ខណៈអ្នកស្រុកផ្សេងទៀតបានជះកំហឹងដាក់លោកប្រធានាធិបតី Emmanuel Macron ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm